ជាតិ
សង្គមជាតិ
សមាគម​វាយតម្លៃ​អចលនវត្ថុ​កម្ពុជា​តែងតាំង​ប្រធានស្តីទី ក្រោយពី​ប្រធាន​គេចខ្លួន​រឿង ហិង្សា​លើកញ្ញា​សា​សា
13, Jul 2015 , 3:14 pm        
រូបភាព
លោក សន សៀប (ទីពីររាប់ពី​ឆ្វេង) កាន់​តំណែង​ជា​ប្រធាន​ស្តីទីសមាគម​វាយតម្លៃ​អចលនវត្ថុ​កម្ពុជា​ ជំនួស​លោក សុខ ប៊ុន (កណ្តាល)
លោក សន សៀប (ទីពីររាប់ពី​ឆ្វេង) កាន់​តំណែង​ជា​ប្រធាន​ស្តីទីសមាគម​វាយតម្លៃ​អចលនវត្ថុ​កម្ពុជា​ ជំនួស​លោក សុខ ប៊ុន (កណ្តាល)
ភ្នំពេញ៖ សមាគម​វាយតម្លៃ​អចលនវត្ថុ​កម្ពុជា​តែងតាំង​ប្រធានស្តីទី ក្រោយពី​ប្រធាន​លោក ឧកញ៉ា សុខ ប៊ុន គេចខ្លួន​ទៅ​ក្រៅប្រទេស​ដោយសារ​រឿង​វាយតប់​កញ្ញា សា​សា។ លោក សន សៀ​ប ដែល​ធ្លាប់ជា​អតីត អនុប្រធាន​សមាគម​ត្រូវបានតែងតាំង​ជា​ប្រធានស្តីទី​ចាប់ពីពេលនេះ​តទៅ។



លោក ចេង ខេង សមាជិក​គណៈកម្មាធិកា​រ​នាយក​នៃ​សមាគម​វាយតម្លៃ​អចលនវត្ថុ​កម្ពុជា​បាន​ថ្លែង​អោយដឹង​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា បន្ទាប់ពី​លោក សុខ ប៊ុន បង្ក​ហិង្សា​លើក​ញ្ញា សា​សា រួចមក គណៈកម្មាធិការ​នាយក​ដែលមាន​គ្នា​ចំនួន៦នាក់​បានសម្រេច​កោះប្រជុំ ហើយ​តែងតាំង​លោក សន សៀ​ប ធ្វើជា​ប្រធានស្តីទី​ជា​បណ្តោះអាសន្ន។

លោក ចេង ខេង បាន​បន្ត​អោយដឹងទៀតថា នៅ​ថ្ងៃ​សុក្រ​ខាងមុខនេះ សមាគមន​នឹង​កោះប្រជុំ​ជាថ្មី​ម្តងទៀត​ដោយមាន​វត្តមាន​សមាជិក​ទាំងអស់។ កិច្ចប្រជុំ​នៅ​ថ្ងៃ​សុក្រ​ខាងមុខនេះ នឹង​ជជែក​គ្នា​ជុំវិញ​ករណី​លោក សុខ ប៊ុន និង​ព្រម​ពេល​ជាមួយគ្នា​អង្គប្រជុំ​ទាំងមូល​ស្នើ​សុំអោយ​សមាជិក​ទាំងអស់​បញ្ចេញយោបល់​ថា តើ​សមាគម​ត្រូវធ្វើ​ការងារ​យ៉ាងដូចម្តេច​នៅ​ថ្ងៃ​ខាងមុខ។សូមបញ្ជាក់ថា សមាគម​វាយតម្លៃ​អចលនវត្ថុ​កម្ពុ​ជាមាន​សមាជិក៥០ក្រុមហ៊ុន​អចលវត្ថុ៕



© រក្សាសិទ្ធិដោយ thmeythmey.com