ពីនេះ ពីនោះ
តើ​សេចក្តីសុខ​របស់​មនុស្ស​មាន​ប៉ុន្មាន​យ៉ាង?
14, Jul 2015 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
សេចក្តីសុខ​របស់​មនុស្ស​មាន ៤យ៉ាង៖ 



១. សុខ​អំពី​ការ​មានទ្រព្យ ៖ លុយកាក់​ជា​តម្រូវការ​ចាំបាច់​រប​ស់មនុស្ស​យើង។ ក្នុង​ការរស់នៅ​ប្រចាំថ្ងៃ​មាន​បញ្ហា​ជាច្រើន ដែល​ត្រូវការ​យកលុយ​ទៅ​ដោះស្រាយ ដូចជា ពេល​ឈឺ សង់ផ្ទះ ធ្វើដំណើរ ការ​ស្លៀកពាក់ និង​ពេល​ប្រពន្ធ​សំរាលកូន​ជាដើម។

២. សុខ​អំពី​ការប្រើប្រាស់​ទ្រព្យ ៖ ពិតណាស់​លុយ​ពិតជា​ធ្វើ​ឲ្យ​មនុស្ស​មាន​សេចក្តីសុខ​មែន តែបើ​មាន​លុយ​ហើយ​មិនចេះ​ប្រើប្រាស់ ឬ​យកលុយ​ទៅប្រើ​ប្រាស់​ក្នុង​ផ្លូវ​មិនល្អ នោះ​លុយ​នឹង​នាំ​យើង​លំបាក​វិញ។ តែបើ​ចេះ​ប្រ​ប្រា​ស់លុយ យើង​ក៏​ទទួលបាន​កី្ត​សុខ​ពី​លុយ​នោះដែរ។

៣. សុខ​អំពី​ការមិន​មានការ​ជំពាក់​បំណុល​គេ ៖ ក្រ​អី​ក៏​ក្រ​ចុះ តែ​កុំ​ឲ្យ​តែ​ជាប់បំណុលគេ ព្រោះ​ការ​ជាប់បំណុលគេ នាំ​ឲ្យ​គេ​មក​ទារ​ព្រឹក​ទារ​ល្ងាច ហើយ​នៅពេលដែល​គ្មាន​លុយ​ឲ្យ​គេ ត្រូវគេ​ជេរ គេ​ប្តឹង​ជាដើម។

៤. សុខ​កើត​អំពី​ការធ្វើការ​ចិញ្ចឹមជីវិត​ត្រូវ ៖ បើ​យើង​មាន​លុយ ដោយសារតែ​ការរកស៊ី​ជួញដូរ​ខុសច្បាប់ ក៏​នាំ​ឲ្យ​យើង​មិនមាន​ក្តី​សុខ​ដែរ។ ដើម្បី​ឲ្យ​យើង​មាន​លុយ ហើយ​រស់​នៅមាន​សេចក្តីសុខ យើង​ត្រូវ​ប្រក​បរបរ​ចិញ្ចឹមជីវិត​ដោយ​ត្រឹមត្រូវ ជៀសវាង​ការ​គេង​ប្រវ័ញ្ច។


© រក្សាសិទ្ធិដោយ thmeythmey.com