ជាតិ
ព្រឹទ្ធសភា ពិនិត្យ និង​ឲ្យ​យោបល់​លើ​សេចក្តីព្រាងច្បាប់​NGOsនៅ​ថ្ងៃទី២៤ខែកក្កដា
22, Jul 2015 , 12:29 pm        
រូបភាព
ដោយ: ថ្មីៗ
គណៈកម្មាធិការ​អចិន្ត្រៃយ៍​ព្រឹទ្ធសភា នឹង​បន្ត​សម័យប្រជុំ​លើក​ទី៧ នីតិកាល​ទី៣ នៅ​ថ្ងៃទី ២៤ខែកក្កដា​ខាងមុខនេះ ដោយ​ពិភាក្សា លើ​របៀបវារៈ​ចំនួន២ ។



យោងតាម​សេចក្តីជូនដំណឹង​របស់​ព្រឹទ្ធសភា របៀបវារៈ​ទាំង២នោះ​រួមមាន ការប្រកាស​ទទួលស្គាល់​សមាជិក​ព្រឹទ្ធសភា​ថ្មី និង​ពិនិត្យ និង​ឲ្យ​យោបល់​លើ​សេចក្តីព្រាងច្បាប់ ស្តីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល។

កន្លងមក​ក្រុម​អង្គការ​សង្គម​ស៊ីវិល បណ្តាញ និង​សហគម​មួយចំនួន​បានទាមទារ​ឲ្យ​ព្រឹទ្ធសភា​បដិសេធ​ច្បាប់​ស្តីពី​ដ៏​ចម្រូងចម្រាស​នេះ ដែល​រដ្ឋសភា​បានអនុម័ត កាលពី​ថ្ងៃទី១៣ខែកក្កដា។
ក្រុម​អង្គការ​សង្គម​ស៊ីវិល​ទាំងនោះ បានចាត់ទុក​ការអនុម័ត សេចក្តីព្រាងច្បាប់​នេះ គឺជា​ការ​វិវឌ្ឍន៍​មួយ​ដ៏​អាក្រក់​សម្រាប់​ក្រុម​សង្គម​ស៊ីវិល​នៅ​កម្ពុជា និង​រឹតត្បិត​សិ​ទិ្ធ​សេរីភាព​ប្រជាពលរដ្ឋ ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​ល​ទិ្ធ​ប្រជាធិបតេយ្យ ព្រមទាំង​រំលោភ​លើ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ច្បាប់​អន្តរជាតិ​ផងដែរ។


Tag:
 ព្រឹទ្ធសភា
 ​សេចក្តីព្រាងច្បាប់​NGOs
© រក្សាសិទ្ធិដោយ thmeythmey.com