ពីនេះ ពីនោះ
តើ​ពាក្យ «បដិទិន, ប្រតិទិន, ប្រក្រតីទិន» ប្រើ​ក្នុងន័យ​ខុសគ្នា​ឬ​ដូចគ្នា?
07, Nov 2015 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ

មនុស្ស​ភាគច្រើនបំផុត ប្រើតែ​ពាក្យ «ប្រតិទិន» សម្រាប់​ការនិយាយ និង​ការសរសេរ រីឯ​ពាក្យ «បដិទិន» និង «ប្រក្រតីទិន» ស្ទើរតែ​គ្មាន​អ្នក​ប្រើ​សោះ​សម្រាប់​ការនិយាយ ក៏ដូចជា​ការសរសេរ​ផងដែរ។ តាមពិត​នៅក្នុង​វចនានុក្រម​ខ្មែរ​របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត បាន​បញ្ជាក់ថា ពាក្យ «បដិទិន», «ប្រតិទិន» និង «ប្រក្រតីទិន» គឺ​ប្រើ​ក្នុងន័យ​ដូចគ្នា ពាក្យ​ទាំងនេះ​មានន័យថា ថ្ងៃ​ត​ថ្ងៃ, ថ្ងៃ​ទាំងអស់, រៀង​រាស់​ថ្ងៃ។ ខ្មែរ​យើង​ប្រើ​ជា​ឈ្មោះ​បញ្ជី​តារាង​ចុះ​ចំនួន និង​ឈ្មោះ​ថ្ងៃខែ​សម្រាប់​ប្រើ​ក្នុងឆ្នាំៗ ។ (បញ្ជាក់ បើ​ប្រើ​ជា​ពាក្យ បដិទិន ឬ ប្រតិទិន គួរ​ជាង​ប្រើពាក្យ ប្រក្រតីទិន) ៕



[ដកស្រង់​ពី​វចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត (Version 2.0)]



© រក្សាសិទ្ធិដោយ thmeythmey.com