ជាតិ
សុខភាព
ក្រសួង​ព្រមាន​បិទ​អាជីវកម្ម បើ​អ្នក​ប្រកប​របរ​ទាក់ទង​នឹង​ឱសថ​ដែល​មិន​ចុះបញ្ជី​ការ
04, Aug 2015 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
សេវា​គ្រឹះស្ថាន និង​ឱសថស្ថាន​សុខាភិបាល​ទាំងអស់ ដែល​មិនទាន់​មានច្បាប់​ត្រឹមត្រូវ ឲ្យ​ប្រញាប់​ទៅ​ចុះបញ្ជី​ផលិតផល ឬ​ទីតាំង​អាជីវកម្ម​របស់ខ្លួន​នៅ​ក្រសួងសុខាភិបាល ដើម្បី​ចៀសវាង​ការ​ឈានទៅ​បិទ​ទីតាំង​អាជីវកម្ម និង​ការផាកពិន័យ​ធ្ងន់ធ្ងរ។ នេះ​គឺជា​ការ​ក្រើនរំលឹក​របស់​អ្នកស្រី ឱ វណ្ណឌី​ន អគ្គនាយក​បច្ចេកទេស និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល។

 
អ្នកស្រី ឱ វណ្ណឌី​ន បាន​គូស​បញ្ជាក់ប្រាប់​អ្នកសារព័ត៌មាន នៅ​ថ្ងៃទី៣ ខែកក្កដា​ថា បច្ចុប្បន្នេះ​នៅមាន​កន្លែង​ឱ​ស​ស្ថាន​តិចតួច​ប៉ុណ្ណោះ​ដែល​គ្មាន​ច្បាប់​ត្រឹមត្រូវ ហើយ​ក្រសួង​ប្ដេជ្ញា​ចិ​ត្ដ​ក្នុងការ​អនុវត្ដ​លើ​វិធានការ​រឹតបន្តឹង ដើម្បី​លុបបំបាត់​ឱសថ​ក្លែងក្លាយ និង​សេវា​សុខាភិបាល​ខុសច្បាប់​ទាំងនោះ។ ឱសថស្ថាន​ដែល​គ្មាន​ច្បាប់ និង​មិនបាន​ចុះបញ្ជី​ត្រឹមត្រូវ នឹង​បង្ក​ផលប៉ះពាល់​ទៅដល់​សុខភាព​អ្នកប្រើប្រាស់ ហើយ​ក្រសួង​ក៏​ពិបាក គ្រប់គ្រង និង​ត្រួតពិនិត្យ​លើ​ការលក់​ឱសថ ការ​ទុកដាក់ និង​ថែទាំ​ឱសថ​ទាំងនោះ។
 
នៅ​ឆ្នាំ២០១៥នេះ​វិស័យ​សុខភាព​នឹង​ទទួលបាន​ចំណូល​ប្រមាណ១ពាន់​លាន​ដុល្លារ  ដោយសារ​តម្រូវការ​ផ្នែក​ថ្នាំពេទ្យ និង​ការថែទាំ​ព្យាបាល​សុខភាព​របស់​ពលរដ្ឋ​កម្ពុជា​កំពុងមាន​ការកើនឡើង​ជា​លំដាប់។
 
យោងតាម​របាយការណ៍​របស់​ក្រសួងសុខាភិបាល ក្នុង​ឆ្នាំ២០១៤ មាន​ឱសថស្ថាន ឱសថស្ថាន​រង​នៅ​ទូទាំងប្រទេស​សរុប​ចំនួន១,៩១៩ ដែល​បាន​ចុះ​បញ្ជិកា​ត្រឹមត្រូវ ក្នុងនោះ​គ្រឹះស្ថាន​ផលិត​ឱសថ​ចំនួន១៣ គ្រឹះស្ថាន​អាហរ័ណ នីហរ័ណ​ចំនួន២៩៥ មជ្ឈមណ្ឌល​ថែរក្សា​ស​ម្ជ​ស្ស ចំនួន២១ មន្ទីរពិសោធន៍​វិ​ជ្ជ​សាស្ដ្រ​ចំនួន២៧ មន្ទីរ​ព្យាបាល​ជំងឺ​មាត់​ធ្មេញ​ចំនួន៣៨ មន្ទីរ​សម្ព​ព​មាន​ចំនួន៨ មន្ទីរ​សម្រាក​ព្យាបាល​ចំនួន១៨១ មន្ទីរ​ពហុ​ព្យាបាល​មាន​ចំនួន៥១ និង​មន្ទីរពេទ្យ​ឯកជន​មាន​ចំនួន១១កន្លែង៕
 
ប្រភព​៖AKP
 
 

Tag:
 ឱសថ
© រក្សាសិទ្ធិដោយ thmeythmey.com