ព័ត៍មានសុខភាព
សុខភាព៖ រឿង​ដែល​អ្នក​មិន​ធ្លាប់​ដឹង បើសិនជា រួមភេទ​រាល់ថ្ងៃ
13, Jun 2016 , 7:30 pm        
រូបភាព
ដោយ: ថ្មីៗ
​ការរួម​ភេទ គឺជា​ផ្នែក​មួយ​ដ៏​អស្ចារ្យ​ក្នុង​ជីវិត ព្រោះ​វា​នឹងធ្វើ​ឲ្យ​យើង មាន​អារម្មណ៍ល្អ ល្អ​ចំពោះ​សុខភាព និង​បង្ការ​បញ្ហា​ឈឺក្បាល​ថែមទៀត​ផង។ ដូច្នេះ ចូរ​យក​ការ​រួមភេទ​នេះ ជា​ផ្នែក​មួយ​នៃ​ជីវិត​ប្រចាំថ្ងៃ​របស់​អ្នក​ទៅ ហើយ​អ្នកនឹង​ដឹងថា គ្មានអ្វី​ត្រូវ​ស្តាយក្រោយ​ដែរ ព្រោះតែ​ហេតុផល ដូចខាងក្រោម​នេះ ៖



ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ
អ្នក​ដែល​រួមភេទ​ញឹកញាប់ ឃើញថា​មាន​ចំនួន Immunoglobulin A ខ្ពស់​ជាងគេ ដែល​វា​ជា​ទ័ពរ​ស្រួច​ដំបូង​គេ របស់​ប្រព័ន្ធ​ភាពស៊ាំ​មនុស្ស​យើង។ ការងារ​របស់​វា គឺ​ទៅ​សម្លាប់​មេរោគ ដែល​ចូល​ឈ្លានពាន​ក្នុង​រាងកាយ ឬ​ត្រូវ​ទៅ​ភ្ញោ​ច​ដល់​ប្រព័ន្ធ​ភាពស៊ាំផ្សេងៗទៀត​ឲ្យ​ធ្វើការ។

បន្ថយ​ស្ត្រេ​ស
បើសិនជា​អ្នក កំពុងតែ​ភ័យ​អំពី​អ្វីមួយ​ថា នឹង​កើតឡើង​នៅ​ថ្ងៃស្អែក ដូចជា ការសម្ភាសន៍​ការងារ ការវះកាត់ ឬ​ណាត់ជួប​ជាមួយ​នរណាម្នាក់ អ្នក​អាច​បំបាត់​ការភ័យខ្លាច​នេះ​បាន តាមរយៈ​ការរួម​ភេទ​ជាមួយ​ដៃគូ។ ការស្រាវជ្រាវ​បាន​ឲ្យ​ដឹងថា អ្នក​ដែល​រួមភេទ យ៉ាងហោចណាស់​ម្តង ក្នុង​រយៈពេល​ពីរ​សប្តាហ៍​ទំនងជា​អាច​គ្រប់គ្រង ស្ថានភាព​តានតឹង​បាន​ច្រើន ដូចជា ការនិយាយ​ក្នុង​ទីសាធារណៈ​ជាដើម។

គេង​លក់​ស្រួល
សារធាតុ Endorphins ដែល​ជួយ​បន្ថយ​ស្ត្រេ​ស ក៏​អាចជួយ​បន្ធូរ​អារម្មណ៍ និង​រាងកាយ​បានដែរ។ ក្នុងពេល​ឈានដល់​ចំណុចកំពូល នៃ​ការ​រួមភេទ អ័រម៉ូន Prolactin នឹង​បញ្ចេញ​ទៅក្នុង​ចរន្តឈាម ដែល​វា​មាន​តួនាទី ជួយ​ឲ្យ​អ្នក​ងងុយគេង តាមបែប​ធម្មជាតិ។

រំលាយ​ជាតិ​ខ្លាញ់
គ្រាន់តែ​ចំណាយពេល​រួមភេទ​កន្លះ​ម៉ោង អាចរំលាយ​ជាតិ​ខ្លាញ់​បាន ៨៥ កាឡូរី​ទៅហើយ និង​ពេលខ្លះ វា​ក៏​អាចរំលាយ​បាន​ច្រើនជាង​នេះដែរ អាស្រ័យ​ទៅតាម​ភាព​សកម្មផ្សេងៗដែល​អ្នកធ្វើ។ ការរួម​ភេទ គឺជា​លំ​ហាត់ប្រាណ ដោយ​ប្រើ​រាងកាយ​ទាំងមូល​តែម្តង ហើយ​ការ​រួមភេទ​រាល់ថ្ងៃ ក៏​ជា​ទម្លាប់​ហាត់ប្រាណ​ដ៏​អស្ចារ្យ ដែល​អ្នក​គួរតែ​ធ្វើ​ដែរ។

សុខភាព​បេះដូង
បុរស​ដែល​រួមភេទ​ជា​ទៀងទាត់ ត្រូវបាន​គេ​បញ្ជាក់ថា អត្រា​នៃ​ការកើត​ជំងឺ​បេះដូង គឺ​តិចជាង​អ្នក​ដែល​រួមភេទ​តែម្តង​ក្នុង​មួយខែ រហូតដល់ ៤៥ ភាគរយ។ សកម្មភាព​រួមភេទ នឹង​ផ្តល់​អត្ថប្រយោជន៍​ដូចគ្នា នឹង​ការហាត់​ប្រាណ​អ​ញ្ជឹ​ង ហើយក៏​ជួយ​ឲ្យ​កម្រិត​អ័រម៉ូន​អឹ​ស្ត្រូ​សែន និង​តេ​ស្តូ​ស្តេ​រ៉ូ​ន មាន​តុល្យភាព​ដែរ។ អ័រម៉ូន​ទាំង​ពីនេះ សុទ្ធតែ​សំខាន់​ចំពោះ​បេះដូង។

បន្ថយ​សម្ពាធ​ឈាម
ការរួម​ភេទ មាន​ទំនាក់ទំនង​នឹង ការកាត់បន្ថយ​ការឆ្លើយតប​នឹង​ស្ត្រេ​ស ព្រមទាំង​បន្ថយ​សម្ពាធ​ឈាម​ទៀត។

បង្កើត​អារម្មណ៍​ស្រឡាញ់​ខ្លួនឯង
ការបង្កើន​ចំនួន​ដង​នៃ​ការរួម​ភេទ មានន័យថា ជាការ​បង្កើន​ចំណង់​ស្និទ្ធស្នាល ជាមួយ​នរណាម្នាក់ ដូច្នេះ ពួកគេ​ពិតជា​ស្រឡាញ់​ខ្លួនឯង​ខ្លាំងណាស់។ មនុស្ស​មួយចំនួន ដែលមាន​ការស្រឡាញ់​ខ្លួនឯង​គ្រប់គ្រាន់​ហើយ​នោះ ពួកគេ​តែងតែ​យល់ថា មាន​អារម្មណ៍ល្អ ក្នុងពេល​រួមភេទ។

ពង្រឹង​សាច់ដុំ​អាង​ត្រគាក
ការហាត់​ប្រាណ​សាច់ដុំ​អាង​ត្រគាក អាចជួយ​បង្កើន​រំញោច​ផ្លូវភេទ និង​សុខភាព​ទូទៅ​បាន។ ការ​កន្ត្រាក់​សាច់ដុំ​ទាំងនេះ ក្នុងពេល​រួមភេទ មិន​ត្រឹមតែ​ធ្វើ​ឲ្យ​មាន​អារម្មណ៍ល្អ​ទេ តែ​ក៏​អាចជួយ​កាត់បន្ថយ ភាពលេច​នោម ឬ​លាមក ដោយ​មិនដឹង​ខ្លួន​ពេល​អាយុ​ច្រើន​ដែរ។

បំបាត់​ការឈឺចាប់
ការរួម​ភេទ នឹង​បញ្ចេញ​អ័រម៉ូន​បន្ថយ​ការឈឺចាប់ ហើយ​វា​ក៏​ជួយ​បន្ថយ ឬ​ទប់ស្កាត់​ការឈឺ​ខ្នង និង​ជើង ព្រមទាំង​ការឈឺចាប់ ពេល​មក​រដូវ និង​ឈឺសន្លាក់ ឈឺក្បាល ផងដែរ។

បង្កើន​ភាពស្និទ្ធស្នាល និង​ពង្រឹង​ដល់​ទំនាក់ទំនង​របស់​អ្នក
ការរួម​ភេទ និង​ការ​ឈានដល់​ចំណុចកំពូល នៃ​ការ​រួមភេទ នឹង​បង្កើន​ចំនួន​អ័រម៉ូន​អុក​ស៊ី​តូ​ស៊ីន ឬ​អ័រម៉ូន​ស្នេហា សម្រាប់ធ្វើ​ឲ្យ​អ្នក​យល់ថា មាន​ភាពស្និទ្ធស្នាល​ជាមួយ​ដៃគូ៕

- ហាម​ដាច់ខាត​ការយក​អត្ថបទ ពី​វេ​ប​សាយ www.health.com.kh ដោយ​គ្មាន​ការអនុញាតិ បើ​លោក លោកស្រី​ត្រូវការ​អត្ថបទ​សូម​ទំនាក់ទំនង 012 267 277

ត្រួតពិនិត្យ​ដោយ www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com