ជាតិ
សុវត្តិភាព ចរាចរណ៍
មនុស្ស ១៩នាក់ស្លាប់​និង​របួសធ្ងន់​ស្រាល ក្នុងករណី​គ្រោះថ្នាក់​ចរាចរ​ថ្ងៃទី៩ ខែសីហា
10, Aug 2015 , 9:29 am        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ៖ មនុស្ស​ស្លាប់ ៥នាក់ និងរបួសធ្ងន់​ស្រាល ១៤នាក់ ក្នុងករណី​គ្រោះថ្នាក់​ចរាចរ​ទូទាំងប្រទេស​ចំនួន ៨លើក (យប់៥លើក) នៅ​ថ្ងៃទី៩ សីហាម្សិលមិញ។ នេះ​បើតាម​ការផ្សាយរបស់​អគ្គ​ស្នង​ដ្ឋា​ន​នគរបាលជាតិ ដែល​បូកសរុប​គ្រោះថ្នាក់​ចរាចរ​ប្រចាំថ្ងៃ​នៅ​ទូទាំងប្រទេស។



គ្រោះថ្នាក់​ចរាចរ​ទាំង ៨លើកនោះ យានយន្ត​ខូចខាត​សរុប ១២គ្រឿង ក្នុងនោះ ម៉ូតូ​ចំនួន ៥គ្រឿង, រថយន្ត​ធុន​តូច ២គ្រឿង, រថយន្ត​ធុន​ធំ ១គ្រឿង និង​ថ្មើរជើង ៤នាក់។

មូលហេតុ​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់ រួមមាន ល្មើស​ល្បឿន ៣លើក ស្រវឹង ១លើក ប្រជែង​គ្រោះថ្នាក់ ១លើក បត់​គ្រោះថ្នាក់ ១លើក កត្តា​យានយន្ត ១លើក និង​មនុស្ស​រត់​ឆ្លងផ្លូវ ១លើក ។ រីឯ​អ្នកជិះ​ម៉ូតូ​គ្រោះថ្នាក់​មិន​ពាក់មួក​សុវត្ថិភាព​ចំនួន ៧នាក់ (យប់ ៥នាក់)៕


Tag:
 (គ្រោះថ្នាក់ចររាចរណ៍
 ប៉ូលីស)
© រក្សាសិទ្ធិដោយ thmeythmey.com