ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក ហុង សុខហួរ ត្រូវ​បាន​ចាប់​ខ្លួន​ទាំងព្រឹក​ព្រហាម​ថ្ងៃសៅរ៍នេះ​
15, Aug 2015 , 6:52 am        
រូបភាព
លោក ហុង សុខហួរ សមាជិក​ព្រឹទ្ធ​សភា គណបក្ស​សម រង្ស៊ី ត្រូវ​បាន​កង​កម្លាំងមាន​សមត្ថកិច្ច​ចាប់​ខ្លួន​បាន​ហើយ នាវេលាព្រឹក​ព្រហាម​ថ្ងៃសៅរ៍​ ទី​១៥ ខែសីហា នេះ នៅ​ភូមិគ្រឹះ​ដែល​ស្ថិត​នៅ​ក្នុង​ភូមិ​សាស្ត្រ​សង្កាត់ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជ​ធានីភ្នំពេញ។ នេះ​បើតាម​អះអាងរបស់លោក ឡុង រី តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ ដែលបាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ ។


តំណាងរាស្ត្រដដែលបានបន្តយ៉ាងដូច្នេះថា៖«លោក ហុង សុខហួរ​ បាន​សរសេរលិខិតបង្ហាញជាសាធារណៈថា លោក​នឹង​បំភ្លឺ​សមត្ថកិច្ច​គ្រប់ជាន់ថ្នាក់ ឥឡូវ​នេះ​គាត់​ចេញ​ទៅហើយ»។

លោក ហុង សុខហួរ ត្រូវបាន​សមត្ថកិច្ច​ដាក់ខ្នោះ​នាំទៅ​ស្នងការដ្ឋាន​រាជធានីភ្នំពេញ។ លោក ឡុង រី បញ្ជាក់ប្រាប់យ៉ាងប្រញាប់ប្រញាល់យ៉ាងដូច្នេះ។

លោក អ៊ូ ច័ន្ទឬទ្ធិ តំណាងរាស្ត្រ​មួយរូបទៀត​របស់​គណបក្ស​សង្គ្រោះជាតិ​បាន​បន្ថែមថា លោក ហុង សុខហួរ​ត្រូវបាន​ចាប់ខ្លួន​ពី​ក្នុង​ភូមិគ្រឹះ​របស់​លោក យន្ត ថារ៉ូ ដែលជា​តំណាងរាស្ត្រ​​គណបក្ស​សង្គ្រោះជាតិ​ដែរ។ លោក អ៊ូ ច័ន្ទឬទ្ធិ​បាន​រិះគន់ការ​ចាប់ខ្លួន​នេះ ដែលប្រើប្រាស់​កម្លាំងសមត្ថកិច្ច​ច្រើន​ហួសហេតុ ដែលលោក អ៊ូ ច័ន្ទឬទ្ធិ ចាត់ទុកថា ជា​ការមិនផ្តល់តម្លៃដល់​លោក ហុង​ សុខហួរ ដែលជា​សមាជិកព្រឹទ្ធសភា​៕


Tag:
 ព្រំដែន
  ហុង​ សុខហួរ
© រក្សាសិទ្ធិដោយ thmeythmey.com