អន្តរជាតិ
គ្រឿងអលង្ការ​ដ៏​មានតម្លៃ​ជាងគេ​បំផុត​ក្នុង​ពិភពលោក
22, Aug 2015 , 10:20 pm        
រូបភាព
ដោយ: ធីតា
បណ្តា​អ្នកមាន​មួយចំនួន​ចាប់អារម្មណ៍​យ៉ាងខ្លាំង ចំពោះ​គ្រឿងអលង្ការ​ដ៏​មានតម្លៃ​ទាំងឡាយ​ក្នុង​ពិភពលោក។ ប៉ុន្តែ ទោះជា​អ្នក​មិនមែនជា​អ្នកមាន​ទ្រព្យសម្បត្តិ​ហូរហៀ ក៏​អ្នក​អាច​នឹង​ចូលចិត្ត​គ្រឿង​លម្អ​ទាំង​នេះដែរ ជាពិសេស​សគឺនារី។ តើ​អ្នកដឹង​ទេ​ថា គ្រឿងអលង្ការ​ណាខ្លះ​ជា​របស់​ដ៏​មានតម្លៃ​បំផុត​ក្នុង​ពិភពលោក​នេះ ? យើង​នឹង​បង្ហាញជូន​លោកអ្នក​ខាងក្រោម​នេះ៖

 
1. Wittelsbach-Graff Diamond
នេះ​គឺជា​គ្រឿងអលង្ការ​ដ៏​មានតម្លៃ​ជាងគេ​បំផុត ដោយ​វា​មាន​ពេជ្រ​ពណ៌​ខៀវ​ទំហំ ៣៥,៥៦ កា​រ៉ាត់។ កាលពី​ឆ្នាំ ២០១១ វា​ត្រូវបាន​លក់​ទៅ​ឲ្យ​គ្រួសារ​រាជវង្ស​នៃ Qatar ក្នុងតម្លៃ ៨០ លាន​ដុល្លារ។
 
 
2. Pink Star Diamond Ring
ចិញ្ចៀនពេជ្រ​ច្នៃ​ចេញពី​ពេជ្រ​ដ៏​ធំ​បំផុត​នៅ​អាហ្វ្រិក។ វា​មាន​ទំហំ ៥៩,៦ កា​រ៉ាត់ និង​មានតម្លៃ ៧២ លាន​ដុល្លារ។
 
 
3. L’Incomparable Diamond Necklace
គ្រាប់ពេជ្រ​ទាំងនេះ​គឺជា​ពេជ្រ​ដែល​ត្រូវបាន​រកឃើញ​ដោយ​ក្មេងស្រី​ម្នាក់​នៅក្នុង​ប្រទេស​កុង​ហ្គោ នា​ឆ្នាំ ១៩៨០ ។ គ្រាប់ពេជ្រ​ទាំងអស់​មាន​ទំហំ ៤០៧,៤៨ កា​រ៉ាត់។ វា​មានតម្លៃ ៥៥ លាន​ដុល្លារ។
 
 
4. The Graff Pink
គ្រាប់ពេជ្រ​ដ៏​ធំ​ពណ៌​ស៊ី​ជំ​ពូ​មាន​ទំហំ ២៤,៧៨ កា​រ៉ាត់។ វា​មានតម្លៃ​ជាង ៤៦ លាន​ដុល្លារ។
 
 
5. The Zoe Diamond
គ្រាប់ពេជ្រ​ពណ៌​ខៀវ​នេះ​មាន​ទំហំ​ជាង ១០ កា​រ៉ាត់ និង​មានតម្លៃ​ជាង ៣២ លាន​ដុល្លារ។
 
 
6. The Diamond Bikini
ឈុត bikini នេះ​ធ្វើឡើង​ពី​គ្រាប់ពេជ្រ​ទំហំ​សរុប ១៥០ កា​រ៉ាត់។ វា​មានតម្លៃ​ប្រមាណ ៣០ លាន​ដុល្លារ។
 
7. The Hutton-Mdivani Jadeite Necklace
ខ្សែក​នេះ​ធ្វើ​ពី​គ្រាប់ពែក​ពណ៌​បៃតងតូចៗចំនួន ២៧ គ្រាប់។ វា​មានតម្លៃ​ប្រមាណ ២៧ លាន​ដុល្លារ។
 
8. Chopard 201-Carat Watch
នេះ​គឺជា​នាឡិកា​ដែល​ធ្វើឡើង​ពី​គ្រាប់ពេជ្រ​ទំហំខុសៗគ្នា​ចំនួន ៨៧៤ គ្រាប់។ នាឡិកា​នេះ​មានតម្លៃ ២៥ លាន​ដុល្លារ។
 
9. The Winston Blue
នេះ​ជា​ប្រភេទ​ចិញ្ចៀន​ភ្ជាប់ពាក្យ។ គ្រាប់ពេជ្រ​ធំ​ពណ៌​ខៀវ​មាន​ទំហំ​ជាង ១៣ កា​រ៉ាត់។ វា​មានតម្លៃ​ជិត ២៤ លាន​ដុល្លារ។
 
10. The Perfect Pink Diamond
គ្រាប់ពេជ្រ​ធំជាងគេ​មាន​ទំហំ ១៤,២៣ កា​រ៉ាត់។ វា​មានតម្លៃ​ជាង ២៣ លាន​ដុល្លារ។
 
11. Cartier Diamond Brooch
គ្រាប់ពេជ្រ​ដែល​ធំជាងគេ​មាន​ទំហំ​ជាង ៣៤ កា​រ៉ាត់។ គ្រាប់ពេជ្រ​ធំ​ផ្សេងទៀត​មាន​ទំហំ ២៣,៥៥ កា​រ៉ាត់ និង​គ្រាប់ពេជ្រតូចៗទំហំ ៦,៥១ កា​រ៉ាត់។ វា​មានតម្លៃ​ជាង ១៧,៦ លាន​ដុល្លារ។
 
12. The Blue Belle of Asia
ខ្សែក​នេះ​មាន​គ្រាប់ពេជ្រ​សរុប​ទំហំ ៣៩២,៥ កា​រ៉ាត់។ វា​មានតម្លៃ ១៧,៣ លាន​ដុល្លារ។
 
13. Heart of the Ocean Necklace
គ្រាប់ពេជ្រ​ធំ​ពណ៌​ខៀវ​មាន​ទំហំ ១៥ កា​រ៉ាត់។ ខ្សែក​នេះ​ត្រូវ​តួអង្គ​ស្រី​នៅក្នុង​រឿង Titanic ពាក់។ វា​មានតម្លៃ ១៧ លាន​ដុល្លារ។
 
 

© រក្សាសិទ្ធិដោយ thmeythmey.com