ជាតិ
សង្គមជាតិ
ក្រសួង​អប់រំ​ប្រកាស​ជ្រើស​គ្រូបង្រៀន​កម្រិត​បឋម​និង​ម​តេ្ត​យ្យ​សិក្សា​ជិត ២ពាន់​នាក់
27, Aug 2015 , 10:40 am        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ៖ ក្រសួង​អប់រំ យុវជន និង​កីឡាប្រកាស​ជ្រើសរើស​គ្រូបង្រៀន​បឋមសិក្សាចំនួន ១៦៩០នាក់និង​គ្រូ​មតេយ្យ​សិក្សា​ចំនួន ២០០នាក់សម្រាប់វគ្គ​បណ្តុះបណ្តាល​រយៈ​ពេល ២ឆ្នាំ។



បេក្ខជន​អាច​រក​ពាក្យសុំ​ចុះឈ្មោះ​ប្រឡង​ជ្រើសរើសគ្រូ​បឋមសិក្សា និង​ម​ត្តេ​យ្យ​សិក្សានៅតាម​សាលា​គរុកោសល្យនិង​វិ​ក្រឹ​ត​ការ និង​សាលា​មធ្យមសិក្សា​គរុកោសល្យម​ត្តេ​យ្យ​មជ្ឈិមនៅ​ទូទាំងប្រទេស ចាប់​ពីថ្ងៃ​ជូនដំណឹង​នេះរហូតដល់​ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៥។ ការប្រឡង​នឹង​ប្រព្រឹត្តឡើង​នៅ​ថ្ងៃទី០៦ ខែ​វិ​ច្ឋិ​កា ឆ្នាំ២០១៥។ នេះបើតាម​សេចក្ដីជូន​ដំណឹង​​របស់​ក្រសួងអប់រំ។

ចំពោះ​បេក្ខជន​និទ្ទេស A B C ក្នុងសម័យ​ប្រឡងសញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ២០១៤ និង២០១៥នេះ ក្រសួង​អប់រំ​នឹង​ផ្តល់​អាទិភាពជាប់​ដោយ​ស្វ័យប្រវត្ត ដោយ​ពុំ​ចាំបាច់​ធ្វើការ​ប្រឡង​ឡើយ៕


© រក្សាសិទ្ធិដោយ thmeythmey.com