កីឡាជាតិ
ជាតិ
AFF U19៖ កម្ពុជា ចាញ់ ថៃ ៦-០
× ឱកាសរបស់ក្រុមកីឡាបាល់ទាត់ជម្រើសជាតិយុវជនអាយុក្រោម១៩ឆ្នាំ កម្ពុជា ក្នុងការបង្ហាញខ្លួនជាលើកដំបូងនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ AFF U19 Championship កំពុងស្ថិតនៅក្នុងភាពស្រពេចស្រពិលនៅឡើយ បន្ទាប់ពីពួកគេបានចាញ់ថៃ ៦-០ ។
នាជំនួបចុងក្រោយក្នុងពូល A នៅលើទីលាន Lao National Stadium ក្នុងក្រុងវៀងចន្ទន៍ ប្រទេសឡាវ នៅល្ងាចថ្ងៃនេះ កីឡាករ Rithideth Phensawat រកបានមួយគ្រាប់នៅក្នុងតង់ទីមួយ ហើយ Jakkit Wachpirom បន្ថែម១គ្រាប់ ប្រធានក្រុម Worachit Kanitsribumphen រកបាន២គ្រាប់ និង Supachai Chaided រកបាន២គ្រាប់ជាបន្តបន្ទាប់នៅជិតបញ្ចប់ការប្រកួត។
U19 ថៃ រក្សាការឈ្នះទាំង៤ប្រកួតនៅក្នុងពូល A ដោយឈានទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈកម្ពុជារង់ចាំអ៊ុតមើលការប្រកួតរវាងហ្វីលីពីន និងម្ចាស់ផ្ទះឡាវ នៅពេលបន្ទាប់ ដោយសង្ឃឹមថា ហ្វីលីពីន អាចទប់ត្រឹមស្មើម្ចាស់ផ្ទះឡាវ៕
© រក្សាសិទ្ធិដោយ thmeythmey.com