ពីនេះ ពីនោះ
ងាយៗ ក្នុងការ​កំចាត់​សត្វ​រុយ ដោយ​មិនបាច់​ប្រើ​ថ្នាំ​បាញ់
31, Aug 2015 , 3:46 pm        
រូបភាព
ដោយ: ថ្មីៗ
 
សត្វ​រុយ គឺជា​ប្រភព​ចម្លង​មេរោគ និង​ជាស​ត្វ​រំខាន​មួយ ដែល​មនុស្ស​ស្អប់ និង​ធុញទ្រាន់​ជាទីបំផុត។ ជាធម្មតា សត្វ​រុយ​ចូលចិត្ត​រស់នៅ កន្លែង​ដែល​បិទ​ជិត និង​ចោមរោម​ចំណីអាហារ ដែល​យើង​ទទួលទាន។ មាន​មនុស្ស​ជាច្រើន បាន​ព្យាយាម​ប្រើ​នូវ​វិធីផ្សេងៗ ដើម្បី​កំចាត់​វា ដូចជា​ការបាញ់​ថ្នាំ ប្រើ​ជ័រស្អិត ប្រដាប់​វាយ ឬ​ឆក់​ជាដើម។ តែ​វិធី​នេះ គឺអាច​ប៉ះពាល់ ឬ​មើលទៅ​ហាក់ដូចជា​គ្មាន​អនាម័យ និង​បាត់បង់​សោភ័ណភាព នៅក្នុង​ផ្ទះ​របស់​អ្នក។


 
ថ្ងៃនេះ យើង​សូម​ណែនាំ​អ្នក នូវ​វិធីងាយៗ ក្នុងការ​កំចាត់​សត្វ​រុយ ដោយ​អ្នក​មិនចាំបាច់ ចំណាយ​អ្វី​ច្រើន​នោះឡើយ តែ​អ្នក​ពិតជា​ភ្ញាក់ផ្អើល នឹង​ប្រសិទ្ធភាព​របស់​វា ។ អ្វីដែល​អ្នកត្រូវការ​នោះ​គឺ ថង់​ថ្លា​ដាក់​ទឹក កាក់ និង​ខ្សែ ដោយ​អ្នក​គ្រាន់តែ​ធ្វើតាម​វិធី​ខាងក្រោម​នេះ។
 
ចាក់ទឹក​ចូល​ពាក់កណ្តាល​ថង់ ហើយ​ដាក់​កាក់​មួយ​ចូលទៅ​ក្នុងនោះ រួច​ប្រើ​ខ្សែ​ចង​មាត់​ថង់​ឲ្យ​ជិត ហើយ​ព្យួរ​វា​នៅ​ពីមុខ​ទ្វារផ្ទះ សំ​យ៉ាប​ទ្វារ​មុខ​បន្ទប់ ឬ​នៅ​បង្អួច​ជាដើម។ អ្នកនឹង​ឆ្ងល់​ថា តើ​ហេតុអ្វី​វត្ថុ​ទាំងនេះ អាចជួយ​ដេញ​សត្វ​រុយ​បាន ? ចម្លើយ​នោះ​គឺ ដោយសារតែ ពន្លឺ​ចាំង​ផ្លាត​ពី​ទឹក ដែល​អាចជួយ​ដេញ​សត្វ​រុយ ហើយ​កាក់​នៅក្នុង​នោះ ដែល​ហាក់ដូចជា​តំណាង​ឲ្យ អ្នក​ចាំ​ប្រមាញ់​ដ៏​ធំ​មួយ ដែល​សត្វ​រុយ​ត្រូវតែ​គេចខ្លួន។ វិធី​នេះ គឺ​ងាយស្រួល​បំផុត ហេតុអ្វី​អ្នក​មិន​សាកល្បង ធ្វើ​វា​សាកមើល ?
 
 
 ត្រួតពិនិត្យ​ដោយ www.health.com.kh
 

Tag:
 ប្លែក
© រក្សាសិទ្ធិដោយ thmeythmey.com