ព័ត៍មានសុខភាព
សុខភាព៖ ជំងឺ​ស្អូច អាច​គួរតែ​ប្រយ័ត្ន ពី​ផលវិបាក​របស់​វា
06, Jun 2016 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
ជំងឺ​ស្អូច គេ​ហៅ​ម្យ៉ាង​ទៀតថា កញ្ជ្រឹល​អាឡឺម៉ង់ ដែលជា​ជំងឺឆ្លង​ដ៏​សាហាវ​មួយ បង្កឡើង​ដោយ​វីរុស ដែល​យើង​សម្គាល់​ដឹង តាមរយៈ​កន្ទួលក្រហមៗលើ​ស្បែក។ ទោះបីជា​យ៉ាងណាក៏ដោយ ជំងឺ​នេះ បណ្តាលមកពី​វីរុស​ខុសគ្នា ហើយក៏​មិន​ឆ្លង និង​ធ្ងន់ធ្ងរ ដូច​ជំងឺ​កញ្ជ្រឹល​ដែរ។ ជំងឺ​ស្អូច គឺជា​ការបង្ក​រោគ​ដ៏​តិចតួច​មួយ។ នៅពេល​អ្នក​ឆ្លង​ជំងឺ​នេះ អ្នក​ច្រើន​តែមាន​ប្រព័ន្ធ​ភាពស៊ាំ ប្រឆាំងនឹង​ជំងឺ​នេះ​បាន​មួយជីវិត​តែម្តង។ ស្ត្រី​ខ្លះ ដែលមាន​ជំងឺ​ស្អូច តែង​ធ្លាប់មាន​អាកា​រៈ រលាក​សន្លាក់​នៅ​ម្រាមដៃ កដៃ និង​ជង្គង់ ដែលជា​ទូទៅ វា​នឹង​ជា​ទៅវិញ ក្នុង​រយៈពេល​មួយខែ​ក្រោយ។ អ្វីដែល​កម្រ​នោះ​គឺថា ជំងឺ​ស្អូច អាចធ្វើ​ឲ្យ​មាន​ជំងឺអំបៅអំបែក ឬ​រលាក​ខួរក្បាល​ទៀត។


 
ទោះបីជា​យ៉ាងណាក៏ដោយ បើសិនជា​អ្នកមាន​ផ្ទៃពោះ ក្នុងពេល​ឆ្លង​ជំងឺ​ស្អូច​នោះ ផលវិបាក​ចំពោះ​កូន​ក្នុង​ផ្ទៃ ប្រហែលជា​ធ្ងន់ធ្ងរ។ ៩០ ភាគរយ​នៃ​ទារក​ដែល​កើត​ពី​ម្តាយ មាន​ជំងឺ​ស្អូច​ក្នុង​សប្តាហ៍​ទី ១២ នឹងមាន​ជំងឺ​ស្អូច​ពី​កំណើត (Congenital Rubella Syndrome) ដែល​អាច​នាំ​ឲ្យ​មាន​ផលវិបាក ដូចជា ៖
•    លូតលាស់​មិន​គ្រប់លក្ខណៈ
•    ភ្នែក​ឡើងបាយ
•    ថ្លង់
•    ជំងឺ​ខូច​បេះដូង​ពី​កំណើត
•    ខូច​សរីរាង្គផ្សេងៗទៀត
•    មិន​លូតលាស់​ខាង​សា​តិ​អារម្មណ៍។
ការប្រឈមមុខ​ខ្ពស់បំផុត ចំពោះ​ទារក​នោះ គឺ​ក្នុង​ត្រីមាស​ដំបូង ប៉ុន្តែ ទោះ​ផ្ទៃពោះ​អាយុ​ច្រើន​ក៏ដោយ ក៏​នៅតែ​គ្រោះថ្នាក់​ដែរ៕ 
 
 ត្រួតពិនិត្យ​ដោយ www.health.com.kh
 

Tag:
 ប្លែក
© រក្សាសិទ្ធិដោយ thmeythmey.com