មើមត្រាវ អាចប្រើជំនួសដំឡូងបាន។ អ្នកអាចយកអាហារមួយនេះ មកទទួលទានក្រោយពីស្ងោរ ចំហុយ ចៀន ឬបំពង ឬដុត។ ក្រៅពីនេះ វាក៏ផ្តល់រស់ជាតិយ៉ាងឆ្ងាញ់ ដល់ស៊ុបរបស់អ្នក សម្រាប់អាហារគ្រប់ពេលផងដែរ។ ដោយសារតែមើមត្រាវ ជាប្រភេទបន្លែមួយ ដែលមានកាឡូរីទាប ទើបវាមានជីវជាតិច្រើន ហើយខាងក្រោមនេះ គឺជាហេតុផលមួយចំនួន ដែលអ្នកគួរតែបញ្ចូលមើមត្រាវ ទៅក្នុងរបបអាហាររបស់អ្នក។
កាឡូរីទាប
មើមត្រាវ ប្រហែលជាផ្ទុកកាឡូរី ច្រើនជាងស្ពៃស្ពីណាច ឬប្រូខូលី ប៉ុន្តែ វានៅតែស្ថិតក្នុងអម្បូរអាហារ មានកាឡូរីទាបអញ្ជឹង។ មើមត្រាវ នឹងផ្តល់កាឡូរី ៦០ កាឡូរី នៅពេលញ៉ាំបាន ៥៧,៦ ក្រាម ហើយភាគច្រើន កាឡូរីទាំងនេះ កើតចេញពីកាបូអ៊ីដ្រាត។
កាបូអ៊ីដ្រាតដ៏ល្អ ចំពោះសុខភាព
មើមត្រា ផ្ទុកទៅដោយជាតិកាបូអ៊ីដ្រាត ច្រើនជាងបន្លែផ្សេងៗទៅទៀត។ ទោះបីជាយ៉ាងណាក៏ដោយ កាបូអ៊ីដ្រាតនេះ កើតចេញពីម្សៅអាមីដុង និងជាតិសរសៃ ដែលជាហេតុជួយឲ្យអ្នកឆ្អែតបានយូរ។ មើមត្រាវឆៅ ៥៤,៦ ក្រាម នឹងផ្តល់ការបូអ៊ីត្រាត ១៤ ក្រាម ដែលក្នុងនោះ ២ ក្រាមបានពីជាតិសរសៃ។
មានជាតិខ្លាញ់ និងប្រូតេអ៊ីនទាប
បើសិនជាអ្នកញ៉ាំអាហារបួស មើមត្រាវ នឹងមិនមែនជាប្រភពប្រូតេអ៊ីន ដ៏មានប្រយោជន៍បំផុត សម្រាប់អ្នកឡើយ។ ការញ៉ាំមើមត្រាវ ៥៤,៦ ក្រាម គ្រាន់តែផ្តល់ប្រូតេអ៊ីនដល់រាងកាយតែ ១ ក្រាមប៉ុណ្ណោះ ហើយវាក៏ដូចគ្នា នឹងជាតិខ្លាញ់ដែរ ព្រោះបន្លែនេះ មើលទៅ គឺគ្មានជាតិខ្លាញ់សោះឡើយ។
សូដ្យូមទាប
មើមត្រាវ ផ្ទុកទៅដោយជាតិសូដ្យូមមួយចំនួនដែរ គឺប្រហែល ៥ មីលីក្រាមប៉ុណ្ណោះ ក្នុងទម្ងន់ត្រាវ ៥៤,៦ ក្រាម។ ដូច្នេះ វានៅឆ្ងាយពីតម្រូវការប្រចាំថ្ងៃ សម្រាប់មនុស្សដែលមានសុខភាពល្អណាស់ គឺ ២.៣០០ មីលីក្រាមឯណោះ។ ទោះបីជាយ៉ាងណាក៏ដោយ គឺជាគំនិតដ៏ល្អមួយដែរ ព្រោះបើសិនជាញ៉ាំអាហារមានជាតិសូដ្យូមច្រើនពេក វានាំឲ្យចាល់ជាតិទឹកក្នុងខ្លួន និងឡើងទម្ងន់បាន។
សម្បូរជាតិរ៉ែ និងវីតាមីន
មើមត្រាវ សម្បូរទៅដោយជាតិប៉ូតាស្យូម រហូតដល់ ៣១០ មីលីក្រាមក្នុងទម្ងន់ត្រាវ ៥៤,៦ ក្រាម។ ប៉ូតាស្យូម គឺជាជាតិរ៉ែដ៏សំខាន់ ដើម្បីឲ្យកោសិកា ជាលិកា និងសរីរាង្គទាំងអស់ ធ្វើការបានយ៉ាងល្អក្នុងរាងកាយ។ វាក៏សម្បូរទៅដោយជាតិម៉ងហ្គាណេស ដែលជាតម្រូវការរបស់អង់ស៊ីមជាច្រើន ធ្វើការក្នុងខ្លួនដែរ។ ចំណែកឯវីតាមីន B6 វិញនឹងចូលរួមក្នុងការបំបែកប្រូតេអ៊ីន ខ្លាញ់ និងកាបូអ៊ីដ្រាតដើម្បីបង្កើតថាមពល៕