ជាតិ
ពលរដ្ឋ​កម្ពុជា២រូប​កំពុង​ជាប់ឃុំ​នៅ​ពន្ធនាគារ​នៅ​ប្រទេស​ថៃ ពីបទ​ប្រើ​ទិដ្ឋាការ​ក្លែងក្លាយ
07, Sep 2015 , 7:59 pm        
រូបភាព
ដោយ: ថ្មីៗ
 ពលរដ្ឋ​កម្ពុជា២រូប​កំពុង​ជាប់ឃុំ​នៅ​ពន្ធនាគារ ប៉ា​តា​យ៉ា រ៉េ​ម៉​ង់ (Pattaya Remand) ប្រទេស​ថៃ បន្ទាប់ពី​អាជ្ញាធរ​ថៃ​រកឃើញថា​ពួកគេ​ប្រើប្រាស់​ទិដ្ឋាការ​ក្លែងក្លាយ។ ពលរដ្ឋ​ខ្មែរ​ទាំង២នាក់ ត្រូវបាន​អាជ្ញាធរ​ថៃ​ឃាត់ខ្លួន​កាលពី​ថ្ងៃទី១៩ ខែសីហា​កន្លងទៅ។ នេះ​បើ​យោងតាម​សេចក្តី ជូន​ព័ត៌មាន​របស់​ក្រសួងការបរទេស​កម្ពុ​ជា​និង​សហប្រតិបត្តិការ​អន្តរជាតិ។

 
អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា លោក ជុំ សុន្ទរី ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ណែនាំ​ឲ្យ​ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​ថៃ ធ្វើការ​ជាមួយ​អាជ្ញាធរ​ថៃ ដើម្បី​ស្នើ​ឲ្យ​ភាគី​ថៃ​ដោះលែង​ពលរដ្ឋ​កម្ពុជា២រូបនេះ។
 
ការស្នើ​នេះ ធ្វើឡើង​បន្ទាប់ពី​ឪពុកម្តាយ​របស់​ជនរ​ង​គ្រោះ បាន​មករក​អន្តរាគមន៍​ពី​ក្រសួងការបរទេស ដោយ​ពួកគាត់​អះអាងថា ទិដ្ឋាការ​របស់​កូន​ទាំង២នាក់ ត្រូវបាន​មេខ្យល់​ជា​អ្នក ធ្វើ​ឲ្យ  ហើយ​មេ​ប្រាប់ថា​ជា​ទិដ្ឋាការ​ស្របច្បាប់។ នេះ​បើតាម  ការបញ្ជាក់​របស់ លោក ជុំ សុន្ទរី។
 
ជាថ្មី​ម្តងទៀត ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ សូម​អំពាវនាវ​ដល់​ព​ល​រដ្ឋ​ខ្មែរ ឲ្យ​មានការ​ប្រុងប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់ កុំ​ឲ្យ​ចាញ់បោក​បាយ​កល​បោកប្រាស់​គ្រប់​រូបភាព​របស់​មេខ្យល់៕ 
 
       
 
 

© រក្សាសិទ្ធិដោយ thmeythmey.com