អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុនអចលនទ្រព្យឆៃលីស៊ារៀលធីហៅកាត់(ស៊ីអិល) គឺជាក្រុមហ៊ុនតែមួយគត់ដែលបានទទួលសិទ្ធិលក់ផ្តាត់មុខរបស់គម្រោង បុរី ជេ & ស៊ី បុរី J&C មានផ្ទះល្វែង និង វិទ្បាកូនកាត់លក់ ដែលមានទីតាំងនៅក្រោយផ្សារឈូកមាស ស្ថិតនៅភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ក្រុងភ្នំពេញដោយធ្វើដំណើរតាមផ្លូវឧកញ៉ាទ្រីហេង។
បុរីនេះគឺជាការអភិវឌ្ឍន៏រួមគ្នារវាងអ្នកវិនិយោគជប៉ុន និងអ្នកវិនិយោគក្នុងស្រុករបស់យើង៕ ក្នុងបរិបទនៃការរស់នៅបែបថ្មីក្នុងបិរេវេណដីដែលមានទំហំប្រមាណ ២ហិកតា (មិនធំពេក មិនតូចពេក) ផ្ទះទាំងពីរប្រភេទនេះមានចំនួនសរុប១៣៦ផ្ទះ(លក់បានមួយចំនួនហើយ) និងមានអគារកំពស់បីជាន់ដែលមានអាងទឹកនៅជាន់ដំបូល បន្ទប់ហាត់កីទ្បា និងផ្សារលក់ទំនិញ រួមមានសូនច្បារនៅចំកណ្តាលផងនោះ បានធ្វើអោយការរស់នៅប្រកបដោយផាសុខភាពនិងសុខដុមរមនាដល់គ្រប់បណ្តារអ្នករស់នៅទាំងអស់។
ជាបុរីដែលបានចុះបញ្ជីអជីវកម្ម និងមានអាជ្ញាប័ណ្ណស្របច្បាប់គ្រប់ក្រសួងនិងស្ថាប័ននានាក្នុងព្រះរាជាណាចក្រកម្ពុជាសំរាប់ការសាងសង់គំរោងនេះ ព្រមទាំងមានបំបែកប្លង់ក្បាលដីជូនដល់អតិថិជនទាំងអស់។
១.ទំហំផ្ទះល្វែងមានទទឹង ៤.៣៣ម X ១៧ម ទំហំដីមានសល់ខាងក្រោយផ្ទះ ១.៥ម មានកំពស់២ជាន់កន្លះ មានឡៅតឿខ្ពស់ស្រឡះ មាន បន្ទប់គេង៤ បន្ទប់ទឹក៤ ចង្ក្រានបាយម៉ូតទំនើប មានកន្លែងចតទ្បាន ០១គ្រឿង ជាពិសេសមានពន្លឺចាំងចូលដល់ក្នុងផ្ទះពីដំបូលខាងលើត្រង់ចន្លោះជណ្តើរចំកណ្តាលផ្ទះតែម្តង។
២.ទំហំផ្ទះវីឡាកូនកាត់មានទទឹង ៥ម X ១0ម ទំហំដីមានសល់ខាងមុខផ្ទះ ៥.៥ម សំរាប់ចតឡាន ទំហំដីមានសល់ខាងក្រោយផ្ទះ ១.៥ម មានកំពស់២ជាន់កន្លះ មាន បន្ទប់គេង៣ បន្ទប់ទឹក៣ ចង្ក្រានបាយម៉ូតទំនើប មានកន្លែងចតទ្បាន ០១គ្រឿង ជាពិសេសមានពន្លឺចាំងចូលដល់ក្នុងផ្ទះពីដំបូលខាងលើត្រង់ចន្លោះជណ្តើរចំកណ្តាលផ្ទះដូចគ្នា។
លោកអ្នកអាចជាវដោយបង់ប្រាក់ផ្តាច់ក៏បាន បង់រំលស់ពីក្រុមហ៊ុនសំរាប់រយះពេល ១០ឆ្នាំក៏បាន។
តំលៃលក់របស់ផ្ទះទាំងពីរប្រភេទមានចន្លោះចាប់ពី 89,681.00ដុល្លារ រហូតដល់ 131,241.00ដុល្លារអាមេរិក។ សូមលោកអ្នកមកពិនិត្យផ្ទះគំរូនៅទីតាំងបុរីនេះដោយផ្ទាល់ ឬសាកសួរព៍តមានលំអិតបន្ថែមតាមរយះទូរស័ព្ទលេខ 078 400 400។
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com