ជាតិ
សង្គមជាតិ
សមាគមអ្នកគណិតវិទ្យាកម្ពុជានិងជប៉ុនរៀបចំតេស្ត និងផ្តល់អាហារូបករណ៍គណិតវិទ្យា លើកទី៧
× សមាគមអ្នកគណិតវិទ្យាកម្ពុជា នៃសាកលវិទ្យាល័យខេមរៈ សហការជាមួយវិទ្យាស្ថានគណិតវិទ្យា នៃប្រទេសជប៉ុន (មូលនិធិសូគិន) នឹងរៀបចំការប្រឡងតេស្តវាស់ស្ទង់សមត្ថភាពផ្នែកគណិតវិទ្យា ថ្នាក់អន្តរជាតិលើកទី៧ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៥ ខាងមុខ។ វិញ្ញាសារប្រឡង រៀបចំឡើងជា ភាសាអង់គ្លេស។
ការប្រឡងតេស្តនេះ បែងចែកជា ៣កម្រិតសិក្សាគឺ៖
• កម្រិតតេស្ត៖ 8th-3rdKyu (សមមូលចំណេះដឹងថ្នាក់ទី ៨ ដល់ថ្នាក់ទី ៩)
• កម្រិតតេស្ត៖ Pre-2nd-2ndKyu (សមមូលចំណេះដឹងថ្នាក់ទី១០ និងថ្នាក់ទី ១១)
• កម្រិតតេស្ត៖ Pre-1st-1stKyu (សមមូលចំណេះដឹងថ្នាក់ទី១២ ដល់ថ្នាក់សាកលវិទ្យាល័យ)។
អ្នករៀបចំនឹងឈប់ទទួលចុះឈ្មោះបេក្ខជនប្រឡង នៅត្រឹមម៉ោង ៥ រសៀលថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០១៥ ខាងមុខ នៅសាកលវិទ្យាល័យខេមរៈ។ បេក្ខជទទួលបានពិន្ទុខ្ពស់ជាងគេ ២នាក់ កម្រិត សាកលវិទ្យាល័យ ហើយមានបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគណិតវិទ្យា នឹងត្រូវត្រូវផ្ដល់អាហារូបករណ៍ បន្តការសិក្សាថ្នាក់បណ្ឌិតផ្នែកគណិតវិទ្យា។
រីឯ បេក្ខជនជាប់កម្រិតសាកលវិទ្យាល័យ ដែលទទួលបានពិន្ទុខ្ពស់ជាងគេចំនួន ១០នាក់ ហើយមានសញ្ញាបត្របរិញ្ញាបត្រផ្នែក គណិតវិទ្យា នឹងត្រូវបានផ្ដល់អាហារូបករណ៍ បន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគណិតវិទ្យា។
ចំពោះបេក្ខជនជាប់កម្រិតថ្នាក់ទី១២ ដែលទទួល ពិន្ទុខ្ពស់ជាងគេចំនួន ៣០នាក់ ហើយមានសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ នឹងទទួលបានអាហារូបកណ៏បន្តការសិក្សា ថ្នាក់បរិញ្ញាបត្រផ្នែកគណិតវិទ្យា។ កម្មវិធីសិក្សាជាអន្តរជាតិ រៀបចំឡើងជាភាសាអង់គ្លេស នៅសាកលវិទ្យាល័យខេមរៈ និងត្រៀមបន្តការសិក្សានៅបរទេស ទៅតាមសមត្ថភាពរបស់ និស្សិតម្នាក់ៗ។
ព័ត៌មានលម្អិតសូមទាក់ទងការិយាល័យផ្តល់ព័ត៌មាននៃសាកលវិទ្យាល័យខេមរៈ ឬទាក់ទងតាម ទូរសព្ទលេខ ០១១៦៩៧០៣៨ / ០១១៦៨៧៧២៧ / ០១២២១២៥៨៦ ៕
© រក្សាសិទ្ធិដោយ thmeythmey.com