ព័ត៍មានសុខភាព
សុខភាព៖ កន្លែង​សំខាន់​ទាំង៤ដែល​មិនគួរ​ប៉ះពាល់​ក្នុងពេល​រួមភេទ
16, Jun 2016 , 7:30 pm        
រូបភាព
ដោយ: ថ្មីៗ
មាត់ស្បូន
បើសិនជា​អ្នក​រៀបនឹង​ឈានដល់​តំបន់​មាត់ស្បូន​ក្នុងពេល​រួមភេទ​ហើយ​នោះ ចូរ​ចំណាំ​ផង​ថា​វា​អាច​នឹងមាន​អ្វីមួយ​មិន​ប្រក្រតី​ហើយ ព្រោះ​តំបន់​នេះ​ជា​បំពង់​រួម​តូច​មួយ​ដែល​ភ្ជាប់​ពី​ទ្វារមាស​ទៅ​ស្បូន ហើយក៏​ជា​កន្លែង​ទារក​លូតលាស់​ផងដែរ។ ដូច្នេះ​វា​មិនមែនជា​កន្លែង​ដែល​ត្រូវ​ចូល​ឡើយ។ សម្រាប់​អ្នក​ទើបតែ​ចាប់ផ្តើម វា​អាច​នឹង​ធ្វើឱ្យ​នាង​ឈឺចាប់​ខ្លាំង​នៅពេល​មាន​អ្វីមួយ​ប៉ះទង្គិច​នឹង​តំបន់​មាត់ស្បូន​នេះ ហើយ​វា​អាចជា​សញ្ញា​ដែល​បញ្ជាក់ថា​អ្នក​ត្រូវតែ​ផ្លាស់ប្តូរ​ក្បាច់​ថ្មី។ ប៉ុន្តែ​វា​ក៏​អាច​មានន័យថា នាង​នៅ​មិនទាន់មាន​ភាពស៊ាំ ឬ​កម្តៅ​សាច់ដុំ​គ្រប់គ្រាន់​នៅឡើយ​មុននឹង​ទទួលយក​ការវាយលុក​ដែរ។ ស្បូន​មនុស្ស​ស្រី​នឹង​លូ​តទៅ​ខាងលើ​ខ្ពស់ជាង​មុន​នៅពេល​នាង​មាន​សម្រើប​ខាង​ផ្លូវភេទ ហេតុដូច្នេះ​ហើយ​វា​នឹង​ធ្វើឱ្យ​ប្រហោង​ទ្វារមាស​ជ្រៅ​ជាង​មុន​បួន​ទៅ​ប្រាំ​សង់ទីម៉ែត្រ​ទៀត។ ដូច្នេះ​អ្វីដែល​ត្រូវ​ចងចាំ គឺ​មិនត្រូវ​ភ្លេច​ការ​បរ​បោស​អង្អែល​មុនពេល​រួមភេទ និង​កុំ​ចាំបាច់​ឈ្មុល​ទៅរក​មាត់ស្បូន​របស់​នាង​ធ្វើ​អ្វី។

 
ក្បាល​សិរ (Clitoris)
រឿងនេះ​ហាក់បីដូចជា​ចម្លែក​បន្តិច​ហើយ ប៉ុន្តែ​សិរ គឺជា​សរីរាង្គ​មួយ​ដែល​ពោរពេញ​ទៅដោយ​ចុង​សរសៃប្រសាទ​ច្រើនជាងគេ​បំផុត​នៃ​រាងកាយ​ទាំងអស់ ហើយ​ពេលខ្លះ​វា​ក៏​អាចធ្វើ​ឱ្យមាន​អារម្មណ៍​ស្រើបស្រាល​ខ្លាំងក្លា​ពេក​ដែរ​នៅពេល​មានការ​ភ្ញោ​ច​នៅ​តំបន់​នេះត្រង់ៗពេក។ ការប៉ះពាល់​ក្បាល​សិរ ជាពិសេស​នៅពេល​នាង​មាន​សម្រើប​រួច​នោះ វា​អាច​នឹងធ្វើ​ឱ្យមាន​អារម្មណ៍​ខ្លាំងក្លា​ពេក​បាន។ ចូរ​គិត​អំពី​អារម្មណ៍​មួយ​នៅពេល​អ្នក​ញ៉ាំ​ភេសជ្ជៈ​មួយ​ដែលមាន​ដុំ​ទឹកកក​ត្រជាក់ ពេលនោះ​ធ្មេញ​អ្នកនឹង​ចាប់ផ្តើម​ស្រៀវ​ជាមិនខាន ហើយក៏​មិន​ផ្តល់​ភាពសប្បាយ​ចិត្តខ្លាំង​ដែរ។ ដូច្នេះ​ចូរ​ព្យាយាម​ធ្វើការ​ភ្ញោ​ច​នៅ​ដង ឬ​ត្រដុស​នៅ​ជុំវិញ​សិរ​នោះ​ជំនួស​វិញ​ទៅ ព្រោះ​វា​មិនអាច​នាំឱ្យ​នាង​ទទួលរង​ការ​ភ្ញោ​ច​ខ្លាំង​ហួសហេតុ​ពេក​ទេ។ 
 
ជើង​របស់​នាង
រឿងនេះ​និយាយ​សំដៅ​ពិសេស​នៅពេល​នាង​ពាក់​ស្រោមជើង​កីឡា​តែម្តង។ តាម​ការសិក្សា​មកពី​សាកលវិទ្យាល័យ Johns Hopkins University បានឱ្យដឹងថា ការពាក់​ស្រោមជើង​អាច​បង្កើន​ការឈាន​ដល់​ចំណុចកំពូល​ក្នុងពេល​រួមភេទ​ទាំង​បុរស និង​ស្ត្រី​កាន់តែ​ខ្លាំងក្លា។ ចំពោះ​ហេតុផល​នោះ​គឺថា ដើម្បី​ទទួលបាន​ចំណុចកំពូល​ក្នុងពេល​រួមភេទ ស្ត្រី​ត្រូវតែ​មានការ​បន្ធូរ​អារ​ម្មណ៍ និង​គ្មាន​ភាព​ថប់​អារម្មណ៍​អ្វី​ទាំងអស់​តែម្តង ប៉ុន្តែ​បើសិនជា​ប្រអប់ជើង​របស់​នាង​ត្រជាក់​វិញ គឺ​វា​ពិតជា​អាច​រំខាន​ដល់​សមត្ថភាព​ក្នុងការ​ឈានដល់​ចំណុចកំពូល​ក្នុងពេល​រួមភេទ​បាន។ ដូច្នេះ​យក​ល្អ​គួរតែ​កុំ​ប៉ះពាល់​ប្រអប់ជើង​របស់​នាង​ថ្វី​បើសិនជា​អ្នក​ចង់ឱ្យអ្វីៗមានដំណើរ​ការល្អ​នោះ។ 
 
រន្ធ​គូថ​របស់​នាង
ការលេង​នៅ​តំបន់​រន្ធ​គូថ​អាច​ផ្តល់​ជាការ​កម្តៅ​សាច់ដុំ​បាន​យ៉ាង​ល្អ ប៉ុន្តែ​នៅពេល​នាង​ទទួលបាន​ភាព​ស្រើបស្រាល​ទាំងស្រុង និង​ត្រៀមខ្លួន​សម្រាប់​សមរភូមិ​ក្តៅ​ហើយ​នោះ អ្នក​គួរតែ​លះបង់​កន្លែង​នោះ​វិញ​ទៅ។ រន្ធ​គូថ​គឺ​វា​តូច​ណាស់ ទោះបីជា​ដាក់​ម្រាមដៃ​ចូល​ក៏​អាចធ្វើឱ្យ​គ្មាន​ផាសុកភាព​ដែរ។ ប៉ុន្តែ​បើសិនជា​អ្នកមាន​ទឹករំអិល​សម្រាប់​រួមភេទ​ក្នុង​ដៃ​ហើយ​នោះ អ្នក​គួរប្រើ​ប្រា​ស់វា​សិន ចាំ​ចាប់ផ្តើម​សកម្មភាព​បន្ទាប់។ ការសិក្សា​មួយ​ដែល​ចុះផ្សាយ​ក្នុង​សារព័ត៌មាន Journal of Sexual Medicine បាន​រកឃើញថា អត្រា​នៃ​ភាពសប្បាយ​រីករាយ​ខាង​ផ្លូវភេទ​របស់​មនុស្ស​ស្រី​នៅពេល​ប្រើប្រាស់​ប្រេងរំអិល​សម្រាប់​រួមភេទ​គឺ​ខ្ពស់ជាង​ស្ត្រី​ដែល​មិនបាន​ប្រើ៕
 
 ត្រួតពិនិត្យ​ដោយ www.health.com.kh
 

Tag:
 សុខភាព
© រក្សាសិទ្ធិដោយ thmeythmey.com