អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
យន្តហោះ​ចម្បាំង​របស់​តួ​ក​គី​សម្លាប់​ឧទ្ទាម Kurd ៥៥នាក់​នៅក្នុង​ប្រទេស​អ៊ីរ៉ាក់
23, Sep 2015 , 7:39 am        
រូបភាព
បាតុករ​រាប់ពាន់​នាក់​កាន់​ទង់ជាតិ​របស់​តួកគី​ក្នុង​ពេល​ដើរ​ក្បួន​ប្រឆាំង​នឹង​ការ​វាយប្រហារ​យោធា​របស់​ក្រុម Kurd ទៅ​លើ​កងកម្លាំង​សន្តិសុខ​តួកគី នៅ​ក្នុង​ក្រុង​អង់ការ៉ា (Ankara) ប្រទេស​តួកគី កាលពី​ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៥។
បាតុករ​រាប់ពាន់​នាក់​កាន់​ទង់ជាតិ​របស់​តួកគី​ក្នុង​ពេល​ដើរ​ក្បួន​ប្រឆាំង​នឹង​ការ​វាយប្រហារ​យោធា​របស់​ក្រុម Kurd ទៅ​លើ​កងកម្លាំង​សន្តិសុខ​តួកគី នៅ​ក្នុង​ក្រុង​អង់ការ៉ា (Ankara) ប្រទេស​តួកគី កាលពី​ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៥។
ដោយ: VOA
ប្រភព​សន្តិសុខ​នៃ​ប្រទេស​តួ​ក​គី (Turkey) បាន​និយាយថា​កង​យន្តហោះ​ប្រតិកម្ម​ប្រយុទ្ធ​តួ​ក​គី​បាន​វាយប្រហារ​ឆ្លងកាត់​ព្រំដែនថ្មីៗទៀត​ប្រឆាំងនឹង​ពួក​ឧទ្ទាម Kurd នៅក្នុង​ប៉ែក​ខាងជើង​នៃ​ប្រទេស​អ៊ីរ៉ាក់​បណ្តាលឱ្យមាន​មនុស្ស៥៥នាក់​ស្លាប់។



ប្រភព​ទាំងនេះ​និយាយថា ការវាយប្រហារ​ទាំងនេះ​បាន​យក​ជំរុំ និង​កន្លែងឯទៀតៗប្រើប្រាស់​ដោយ​ក្រុម​សមាជិក​នៃ​គណបក្ស​កម្មករ Kurdistan ហៅ​កាត់​ថា PKK ជាទី​ដៅ​នៃ​ការវាយប្រហារ។

កងកម្លាំង​សន្តិសុខ​តួ​ក​គី និង​គណបក្ស​ខុសច្បាប់ PKK បាន​បាញ់​គ្នា​សឹងតែ​រាល់ថ្ងៃ​ចាប់តាំងពី​បរាជ័យ​បទ​ឈប់​បាញ់​គ្នា​ដែលមាន​រយៈពេល​ពីរ​ឆ្នាំ និង​ដំណើរការ​សន្តិភាព​កាលពី​ខែកក្កដា​មក។

កង​យន្តហោះ​ចម្បាំង​តួ​ក​គី​បាន​ឆ្មក់​វាយប្រហារ​ញឹកញយ​លើ​ជំរុំ​គណបក្ស PKK នៅក្នុង​តំបន់ភ្នំ​នា​ផ្នែក​ខាងជើង​នៃ​ប្រទេស​អ៊ីរ៉ាក់ និង​តំបន់​អាគ្នេយ៍​នៃ​ប្រទេស​តួ​ក​គី ដែលមាន​ប្រជារាស្ត្រ​ភាគច្រើន​ជា​ក្រុម​ជន​អំបូរ Kurd។ ពួក​ឧទ្ទាម​បានធ្វើ​ការតបត​ដោយបាន​ធ្វើការ​វាយប្រហា​រ​ប្រកបដោយ​ការបង្ហូរ​ឈាម​ទៅលើ​កងកម្លាំង​សន្តិសុខ​របស់​រដ្ឋាភិបាល​តួ​ក​គី។
ទាហាន និង​ប៉ូលិស​ជាង១០០នាក់​ត្រូវបាន​សម្លាប់​ចាប់តាំងពី​មាន​ជម្លោះ​ជាថ្មី​ឡើងវិញ។ កំណើន​ចំនួន​ទាហាន និង​ប៉ូលិស​ស្លាប់​បានធ្វើ​ឱ្យមាន​ការតវ៉ា​នៅ​ទូទាំងប្រទេស​ដោយ​ក្រុម​អ្នក​ជាតិនិយម​តួ​ក​កី​ដែល​បាន​យក​គណបក្ស PKK និង​សហគមន៍ Kurd នៅក្នុង​ប្រទេស​តួ​ក​គី​ជាទី​ដៅ៕

សូមចុចទៅប្រភពដើម VOA ត្រង់នេះ



© រក្សាសិទ្ធិដោយ thmeythmey.com