ពីនេះ ពីនោះ
«មនុស្ស​ទទួលខុសត្រូវ»ជា​មនុស្ស​បែបណា?
23, Sep 2015 , 8:19 am        
រូបភាព
ដោយ: ថ្មីៗ
មនុស្ស​ម្នាក់​គឺជា​ប្រភព​នៃ​អ្វីដែល​ខ្លួនឯង​ធ្វើ បុគ្គល​នោះ​ត្រូវបាន​បញ្ជាក់​ឱ្យទទួល​ខុសត្រូវ​ចំពោះ​ទង្វើ​ទាំងឡាយ​របស់ខ្លួន ហើយ​និង​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​មនុស្ស​ទូទៅ​ដែល​នៅ​ជុំវិញខ្លួន។ ប៉ុន្តែ​មាន​មនុស្ស​ជាច្រើន ជាញយៗត្រូវបាន​ចោទប្រកាន់ថា​មាន​អាកប្បកិរិយា​ដែល​មិន​ទទួលខុសត្រូវ។



ធ្វើជា​មនុស្ស​ម្នាក់ ជា​ចំនុច​ចាប់ផ្ដើម​ឲ្យ​អ្នកទទួលខុសត្រូវ​ចំពោះ​ទង្វើ​ទាំងឡាយ​របស់​អ្នក។ យ៉ាងណាក៏ដោយ ការទទួលខុសត្រូវ​ចំ​ពោះ​ទង្វើ​របស់ខ្លួន​មិនអាច​ធ្វើឱ្យ​អ្នក​ក្លាយ ជា​មនុស្ស​ដែល​ទទួលខុសត្រូវ​ទេ។ ការ​និយាយថា​ខ្ញុំ​ហ៊ាន​ទទួលខុសត្រូវ​ចំពោះ​អំពើ​របស់ខ្ញុំ ខ្ញុំ​ទទួលខុសត្រូវ​ចំពោះ​អ្វីដែល​ខ្ញុំ​ធ្វើ​ក៏​មិនអាច​សម្រេច​បានជា​ស្វ័យ​ប្រ​វ​ត្ដិ​ថា អ្នកជា​មនុស្ស​មាន​ទំនួល​ខុសត្រូវ​ដែរ។

មនុស្ស​ទទួលខុសត្រូវ​ពេញលេញ វា​មិន​គ្រាន់តែ​ជាការ​បញ្ជាក់​ឱ្យទទួល​ខុសត្រូវ​ចំពោះ សកម្មភាព និង​ពាក្យសម្ដី​ប៉ុណ្ណោះ​ទេ។ តែ​វា​មានលទ្ធភាព​ផ្ដល់ឱ្យ​ការគិត។ វា​មានន័យថា អ្នក​អាច​បង្ហាញ​នូវ​ភាពសមហេតុ​ផល​ពិតប្រាកដ​ពី​ទង្វើ​នានា របស់​អ្នក​ថា​ពិតជា​ទទួលខុសត្រូវ​មែន​ចំពោះ​ស្ថានភាព​នោះ។ ទំនួល​ខុសត្រូវ​ដាក់បញ្ចូល​ភាពអើពើ រាល់​ទង្វើ​ដែល​អ្នក​បាន​ប្រព្រឹត្ត បានធ្វើ បាន​និយាយ បាន​សន្យា​ជាដើម។

ដូច្នេះ សមត្ថភាព​ប្រ​ព្រឹ​ត្ដ​ប្រកបដោយ​វិចារណញ្ញាណ ជា​ចំនុច​ចាប់ផ្ដើម​ដើម្បី​ដឹកនាំ​ជីវិត​បុគ្គល​ឲ្យ​សម្រេចបាន​ថា​អ្នកជា​មនុស្ស​ដែលមាន​ទំនួល​ខុសត្រូវ ឬ​គ្មាន​ទំនួល​ខុសត្រូវ? ព្រោះ​វា​មិនមែន​គ្រាន់តែ​ជាការ​ស្ដែងចេញ​ជា​លក្ខណៈ​សកម្មភាព ទង្វើ និង​ពាក្យសម្ដី​ទេ តែ​ត្រូវតែ​ជា​ចេតនា​មួយ​ដែល​ផុស​ចេញពី​កម្រិត​នៃ​ការយល់ដឹង ព្រមជាមួយ​សមត្ថភាព​នៃ​ការគិត​របស់​អ្នក ចំពោះ​ទង្វើ​គ្រប់បែបយ៉ាង។


© រក្សាសិទ្ធិដោយ thmeythmey.com