ជាតិ
សេដ្ឋកិច្ច
លោក ហ៊ុន សែន ព្រមានអ្នករកស៊ីដែលដំឡើងថ្លៃប្រេងសាំង និងសេវាកម្មធ្វើដំណើរពេលភ្ជុំបិណ្ឌ
× នៅមុនពិធីកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌនាពេលខាងមុខ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវដល់អ្នករកស៊ីលក់ប្រេងសាំង និងផ្នែកសេវាកម្មធ្វើដំណើរ កុំឲ្យមានការដំឡើងថ្លៃ។ នាយករដ្ឋមន្ត្រី បានរិះគន់អ្នកលក់ប្រេងសាំងក្នុងស្រុកដែលឡើងថ្លៃភ្លាម ដោយគ្មានតែលឺការប្រកាសនៅទីក្រុងឡុងដ៍ ឬញូវយ៉ក ប៉ុន្តែកម្រប្រកាសចុះថ្លៃវិញ បើទោះបីជាទីផ្សារអន្តរជាតិចុះថ្លៃតាំងពីជាងកន្លះខែ ទៅ២ខែមិនក៏ដោយ។ ទាក់ទងនឹងការដំឡើងថ្លៃស្រេចចិត្តរបស់រថយន្តឈ្នួលទាំងឡាយ គឺជាការបន្ថែមចំណាយដ៏ច្រើនសម្រាប់កម្មករ សិស្សនិស្សិត ដែលត្រូវធ្វើដំណើរពីភ្នំពេញទៅស្រុកកំណើត។
សូមស្តាប់ប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី២២ ខែកញ្ញា៖
Tag:
ប្រេងសាំង សេវាកម្មធ្វើដំណើរ ភ្ជំបិណ្ឌ
© រក្សាសិទ្ធិដោយ thmeythmey.com