ជាតិ
សេចក្ដីណែនាំ​ពី​ការជ្រើសរើស​ជំនាញ «អក្សរសាស្ត្រ​ខ្មែរ» សិក្សា​ថ្នាក់​ឧត្ដមសិក្សា
06, Oct 2015 , 8:39 am        
រូបភាព
ដោយ: ថ្មីៗ
យោងតាម​សៀវភៅ «មគ្គុទេសក៍ សម្រាប់​ការជ្រើសរើស​គ្រឹះស្ថានសិក្សា និង មុខជំនាញ​បន្ត​ការសិក្សា​នៅ​កម្រិត​ឧត្ដមសិក្សា» របស់​ក្រសួង​អប់រំ យុវជន​និង​កីឡា​បានផ្ដល់​ការណែនាំ​ដល់​យុវជន​ដែលមាន​បំណង​ចង់​សិក្សា ជំនាញ​អក្សរសាស្ត្រ​ខ្មែរ ដូចខាងក្រោម៖


ដើម្បី​សិក្សា​ជំនាញ​អក្សរសាស្ត្រ​ខ្មែរ យុវជន​ត្រូវមាន​ចំណេះដឹង​មូលដ្ឋាន​លើ​មុខវិជ្ជា​ភាសារ​ខ្មែរ និង​ប្រវត្តិវិទ្យា ។ ក្នុងនោះ​ផងដែរ ដើម្បី​ទទួលបាន​សញ្ញាបត្រ​ថ្នាក់​បរិញ្ញាបត្រ​លើកមុខ​ជំនាញ​នេះ​និស្សិត​ត្រូវ​សិក្សា​រយៈពេល​បួន​ឆ្នាំ ស្មើនឹង១៦៥ក្រេ​ឌី​ត។ 
 
ពេល​បញ្ចប់​បរិញ្ញាបត្រ​លើ​មុខជំនាញ​នេះ និស្សិត​នឹង​ទទួលបាន​ចំណេះដឹង​ពី​មូលដ្ឋានគ្រឹះ​នៃ​អក្សរសាស្ត្រ​ខ្មែរ និង​អក្សរសិល្ប​ខ្មែរ អាស៊ី បស្ចិម ចិន និង​ឥណ្ឌា។ យល់ដឹង​ពី​ទ្រឹស្ដី​អក្សរសិល្ប វប្បធម៌ វេ​យ្យក​រណ៍ ភាសាវិទ្យា វិធីសាស្ត្រ​ស្រាវជ្រាវ។ យល់ដឹង​ពី​បាលី​សំស្ក្រឹត សិល្បវិទ្យា សិលា​ចារិក និង​ភាសា​អង់គ្លេស។ល។
 
និស្សិត​ដែល​សិក្សា​ជំនាញ​អក្សរសាស្ត្រ​ខ្មែរ ឬ​បរិញ្ញាបត្រ​អក្សរសាស្ត្រ​ខ្មែរ នេះ​អាច​ទៅ​បម្រើ​ការងារ​នៅតាម​អង្គភាព​ឬ​មុខនាទី​ដូចជា ធ្វើជា​សាស្ត្រាចារ្យ​អក្សរសាស្ត្រ​ខ្មែរ​នៅតាម​គ្រឹះស្ថានសិក្សា មាន​ជំនាញ​ខាង​វិជ្ជា​និពន្ធ ជំនាញ​មគ្គុទេសក៍​ទេសចរណ៍ ការងាររដ្ឋបាល តាម​អង្គការក្រៅរដ្ឋាភិបាល​និង​ស្ថាប័នផ្សេង។
 
ប្រភព៖ សៀវភៅ «មគ្គុទេសក៍ សម្រាប់​ការជ្រើសរើស​គ្រឹះស្ថានសិក្សា និង មុខជំនាញ​បន្ត​ការសិក្សា​នៅ​កម្រិត​ឧត្ដមសិក្សា», មីនា.២០១៥. នាយកដ្ឋាន​ឧត្ដមសិក្សា។ 
 

© រក្សាសិទ្ធិដោយ thmeythmey.com