ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ព័ត៍មានសុខភាព
ហេតុអ្វីបានជាមានបាតុភូតកូនភ្លោះ ពីរ បី ឬបួន?
× បាតុភូតកូនភ្លោះ តែងកើតមានជារឿយៗមិនថានៅកម្ពុជា ឬនៅលើពិភពលោកនោះទេ ហើយមនុស្សភាគច្រើនក៏មិនសូវដឹងពីមូលហេតុ ដែលនាំឲ្យកើតមានបាតុភូតនេះផងដែរ។ អ្នកជំនាញមួយចំនួនបានពន្យល់ថា កត្តាដែលនាំឲ្យកើតមានកូនភ្លោះគឺទាក់ទងនឹងអរម៉ូនរបស់មនុស្ស មេជីវិតរបស់មនុស្ស និងអាយុរបស់មនុស្សជាដើម។ កូនភ្លោះមានច្រើនប្រភេទ ដូចជាកូនភ្លោះ ពីរ បី ឬបួន កូនភ្លោះមានភេទដូចគ្នា កូនភ្លោះមានភេទផ្ទុយគ្នា កូនភ្លោះមានមុខដូចគ្នា និងកូនភ្លោះមានមុខខុសគ្នា។ ទាក់ទិននឹងបាតុកូនភ្លោះនេះ លោក គី សុខលីម អគ្គនាយកសារព័ត៌មានអេឡិចត្រូនិកថ្មីៗ បានសុំការពន្យល់ពីលោកវេជ្ជបណ្ឌិត លី ចេងហ៊ុយ តាមរយៈបទសម្ភាសន៍ខាងក្រោមនេះ សូមអញ្ជើញស្តាប់ដូចតទៅ៖
សំឡេង
© រក្សាសិទ្ធិដោយ thmeythmey.com