ជាតិ
សេចក្ដីណែនាំ​ពី​ការជ្រើសរើស​ជំនាញ «វិទ្យាសាស្ត្រ​សេដ្ឋកិច្ច » សិក្សា​ថ្នាក់​ឧត្ដមសិក្សា
13, Oct 2015 , 7:30 am        
រូបភាព
ដោយ: ថ្មីៗ

យោងតាម​សៀវភៅ «មគ្គុទេសក៍ សម្រាប់​ការជ្រើសរើស​គ្រឹះស្ថានសិក្សា និង មុខជំនាញ​បន្ត​ការសិក្សា​នៅ​កម្រិត​ឧត្ដមសិក្សា» របស់​ក្រសួង​អប់រំ យុវជន​និង​កីឡា​បានផ្ដល់​ការណែនាំ​ដល់​យុវជន​ដែលមាន​បំណង​ចង់​សិក្សា ជំនាញ​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច ដូចខាងក្រោម៖



ដើម្បី​សិក្សា​ជំនាញ​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច យុវជន​ត្រូវមាន​ចំណេះដឹង​មូលដ្ឋាន​លើ​មុខវិជ្ជា​គណិតវិទ្យា និង​សីលធម៌​ពលរដ្ឋ​វិជ្ជា។ ក្នុងនោះ​ផងដែរ ដើម្បី​ទទួលបាន​សញ្ញាបត្រ​ថ្នាក់​បរិញ្ញាបត្រ​លើកមុខ​ជំនាញ​នេះ​និស្សិត​ត្រូវ​សិក្សា​រយៈពេល​បួន​ឆ្នាំ ស្មើនឹង១៣១ក្រេ​ឌី​ត។

ពេល​បញ្ចប់​បរិញ្ញាបត្រ​លើ​មុខជំនាញ​នេះ និស្សិត​នឹង​ទទួលបាន​ចំណេះដឹង​ទូទៅ​អំពី​ទ្រឹស្ដី​សេដ្ឋកិច្ច និង​ការគ្រប់គ្រង យល់ដឹង​ពី​ការអភិវឌ្ឍន​សេដ្ឋកិច្ច និង​ព្យាករណ៍​សេដ្ឋកិច្ច។

និស្សិត​ដែល​សិក្សា​ជំនាញ​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច ឬ​បរិញ្ញាបត្រ​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច នេះ​អាច​ទៅ​បម្រើ​ការងារ​នៅតាម​អង្គភាព​ឬ​មុខនាទី​នៅ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្រសួងពាណិជ្ជកម្ម និង​ក្រសួង​ពាក់ព័ន្ធ ធនាគារជាតិ និង​ធនាគារឯកជន ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ អង្គការ​អន្តរជាតិ និង​ក្រុមហ៊ុន​ឯកជន​នានា៕

ប្រភព៖ សៀវភៅ «មគ្គុទេសក៍ សម្រាប់​ការជ្រើសរើស​គ្រឹះស្ថានសិក្សា និង មុខជំនាញ​បន្ត​ការសិក្សា​នៅ​កម្រិត​ឧត្ដមសិក្សា», មីនា.២០១៥. នាយកដ្ឋាន​ឧត្ដមសិក្សា។



© រក្សាសិទ្ធិដោយ thmeythmey.com