ព័ត៍មានសុខភាព
សុខភាព៖ ទើប​ឡើង​សមរភូមិ​លើ​គ្រែ​ដំបូង​គួរ​កោ​រោម​នៅ​ថ្ងាស​ក្រោម​ដែរ​ទេ?
15, Oct 2015 , 7:30 pm        
រូបភាព
ដោយ: ថ្មីៗ
នេះ​គឺជា​ទុក្ខ​កង្វល់​ដែល​កើតមាន​ជា​ញឹកញាប់​មួយ​ចំពោះ​គូ​ស្នេហា​ជាច្រើន​នាពេល​បច្ចុប្បន្ននេះ។ ចូរ​ប្រាប់​ដៃគូ​របស់​អ្នក​ឱ្យបាន​ដឹងថា​តើ​គេ​ត្រូវការ​អ្វី​ឱ្យ​ប្រាកដ ហើយ​តើ​វា​មាន​បញ្ហា​អ្វី​ដែរ​បើសិនជា​មិន​កោ ឬ​កោ។ បើសិនជា​អ្នក​នៅតែមាន​អារម្មណ៍​ថា អ្នក​គួរតែ​សម្រេចចិត្ត​កោ​រោម​នៅ​ថ្ងាស​ក្រោម​មុន​នោះ អ្នក​ត្រូវតែ​ធ្វើ​វា​ដោយ​ប្រុងប្រយ័ត្ន​បំផុត។ ការ​កោ​រោម​នៅ​តំបន់​ថ្ងាស​ក្រោម​អាច​នាំឱ្យមាន​ការបង្ក​រោគ​នៅ​ទ្វារមាស​យ៉ាងច្រើន​បើសិនជា​ធ្វើ​មិនបាន​ត្រឹមត្រូវ។


 
ជាមួយគ្នានេះដែរ ឡា​ម​កោ​រោម​ប្រហែល​មិនមែនជា​ជម្រើស​ដ៏​ល្អ​បំផុត​នោះទេ ហើយ​អ្នក​ក៏​មិន​ចង់ឱ្យ​មានការ​មុត​អ្វីមួយ​នៅ​តំបន់​នេះដែរ។ វា​មិន​ត្រឹមតែ​បង្ក​រោគ​នោះទេ ប៉ុន្តែ​វា​ក៏​នាំឱ្យមាន​ការឈឺចាប់​ខ្លាំង​ផងដែរ។ មាន​ហាង​កែ​សម្ផស្ស​ច្រើនណាស់​ដែល​អាច​ផ្តល់​ជា​ថ្នាំលាប​ដើម្បី​ជម្រុះ​រោម ហើយ​ពេលខ្លះ​អ្នក​ក៏​អា​ចរក​ទិញ​បាន​ពី​ផលិតផល​ថែរក្សា​សម្ផស្ស​មួយចំនួន​ដែរ។ ដើម្បីឱ្យ​កាន់តែ​មាន​សុវត្ថិភាព អ្នក​គួរតែ​ពិគ្រោះ​ជាមួយ​អ្នកជំនាញ​ខាង​រោគ​ស្ត្រី ឬ​រោគ​សើ​ស្បែក​មុនពេល​ធ្វើ​រឿងនេះ។
 
ទោះបីជា​យ៉ាងណាក៏ដោយ យក​ល្អ​គួរតែ​កាត់​ក​ម្រឹ​មរោម​នោះបាន​ហើយ និង​កុំ​បាច់​កោ​ឱ្យអស់​អី ព្រោះ​វា​អាច​ការពារ​មិនឱ្យ​បាក់តេរី​ចូលទៅក្នុង​ប្រដាប់ភេទ​បាន។ ចូរ​ប្រាកដថា អ្នក​បាន​ញ៉ាំ​អាហារ​ដែល​ផ្តល់​សុខភាព​ដើម្បី​ចៀស​ផុង​ពី​ការបង្ក​រោគ។ បើសិនជា​អ្នកមាន​ការបង្ក​រោគ​រួចហើយនោះ ចូរ​តម​ការ​រួមភេទ ឬ​រាល់​សកម្មភាព​ផ្លូវភេទផ្សេងៗព្រោះ​វា​អាច​នឹង​ចម្លង​ទៅ​ដៃគូ​បាន៕
 
 ត្រួតពិនិត្យ​ដោយ www.health.com.kh
 

Tag:
 សុខភាព
© រក្សាសិទ្ធិដោយ thmeythmey.com