អត្ថបទពាណិជ្ជកម្ម
DQ ផ្តលល់​ជូន​កម្មវិធី​ពិសេស ទិញ​ពីរ ថែម​មួយ
16, Oct 2015 , 1:57 pm        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ៖ ហាង​ការ៉េម​ដេ​រី​ឃ្វី​ន ដែលជា​ហាង​ការ៉េម​ដែល​ល្បី​នៅក្រៅ​ប្រទេស​ក៏ដូចជា​ក្នុងប្រទេស បានផ្តល់​ជូន​នៅ​កម្មវិធី​ថ្មី ទិញ​ពីរ ថែម​មួយ​ជូន​ដល់​អតិថិជន​ទាំងអស់ ចាប់​ពីថ្ងៃ​ផ្សាយដំណឹង​នេះ​តទៅ​រហូតដល់​អស់ពី​ស្តុក។

ការផ្តល់ជូន​នេះ ធ្វើឡើង​ដើម្បី​ឲ្យ​អតិថិជន​ទាំងអស់​បាន​សាក​រសជាតិ​ថ្មី ឈូ​វី​ខា​រ៉ា​មែ​ល (Chewy Caramel)។  ឈូ​វី ខា​រ៉ា  មែ​ល ប្លី​ហ្សា​ដ គឺជា​ប្រភេទ​ការ​រ៉េ​ម​ទន់ល្មើយ ដែល​ក្រលុក​ជាមួយនឹង​ឈូ​វី ខា​រ៉ា​មែ​ល ធ្វើ​ឲ្យ​មាន​រសជាតិ​ឆ្ងាញ់​ប្លែក​ម៉ាត់។

ឈូ​វី​ខា​រ៉ា​មែ​ល មាន​រសជាតិ​ជាច្រើន​ដូចជា សូកូឡា​ឈី​ប ប្លី​ហ្សា​ដ ឈូ​វី​ខា​រ៉ា​មែ​ល អាល់​ម៉ុ​នប្លី​ហ្សា​ដ និង​ឈូ​វី ខា​រ៉ា​មែ​លវា​ហ្វ​ល​គ្រី​ស ប្លី​ហ្សា​ដ សុទ្ធសឹងតែ​រសជាតិ​ដែល​មិនអាច​បំភ្លេចបាន។

សូមបញ្ជាក់ថា​ការផ្តល់ជូន​នេះ​មានតែ​នៅ ហាង​ការ៉េម​របស់​ដេ​រី​ឃ្វី​ន សាខា​ផ្សារ​ទំនើប​អ៊ី​អន​មល និង​សាខា ផ្សារ​ទំនើប​ផេ​ន​សុល​ចតុមុខ​តែប៉ុណ្ណោះ។

បច្ចុប្បន្ន​ហាង​ការ៉េម ដេ​រី ឃ្វី​ន (Dairy Queen) មាន​ជិត ៦៩០០ ហាង និង ៣២ ប្រទេស​ទូទាំង​ពិភពលោក ហើយ​មាន​ផ្តល់ជូន​នូវ​ផលិតផល​ជាច្រើន​ជម្រើស ជាមួយនឹង Ice Cream Cake ដែលមាន​រសជាតិ និង​ការតុបតែង  រួម​នឹង​រសជាតិ​ហ​ត​ដក បែប​អាមេរិក​ដ៏​ល្បីល្បាញ ៧ រសជាតិ​ផ្សេងទៀត។

ហាង​ការ៉េម Dairy Queen ជា​ហាង​ការ៉េម​ដ៏​ល្បី​នៅ​សហរដ្ឋអាមេរិក បាន​នាំចូល និង​ចែកចាយ​ស្របច្បាប់​សម្រាប់​ទីផ្សារ​កម្ពុជា​ដោយ​ក្រុមហ៊ុន អ៊ី អេ​ហ្វ ជី (EFG) ដែលជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា (RMA Cambodia) ព្រមទាំង​មានការ​ចែកចាយ​នូវ​ផលិតផលល្បីៗ លើ​ពិភពលោក​ជាច្រើន​ទៀត ដូចជា៖ ខូ​ស្តា ខូ​ហ្វី ( Costa Coffee) ដឹ ភី​ហ្សា ខម​ផេ​នី (The Pizza Company) ប៊ី​ប៊ី​ឃ្យូ ឈី​ក​ខិ​ន (BBQ Chicken) និង ស្វិ​ន​សិន (Swensen’s) ។ ក្នុងពេល​ដ៏​ខ្លី​ខាងមុខនេះ EFG នឹងធ្វើ​ការបើក​ហាង​នុំ​ដូ​ណាត់ គ្រី​ស្ពី​គ្រី​ម (Krispy Kreme) ដែលមាន​ឈ្មោះ​ល្បីល្បាញ​នៅ​សហរដ្ឋអាមេរិក។

(អត្ថបទពាណិជ្ជកម្ម)


© រក្សាសិទ្ធិដោយ thmeythmey.com