ជាតិ
សេចក្ដីណែនាំ​ពី​ការជ្រើសរើស​ជំនាញ «គំនូរ​សារគមនាគមន៍» សិក្សា​ថ្នាក់​ឧត្ដមសិក្សា
18, Oct 2015 , 8:40 pm        
រូបភាព
ដោយ: ថ្មីៗ
យោងតាម​សៀវភៅ «មគ្គុទេសក៍ សម្រាប់​ការជ្រើសរើស​គ្រឹះស្ថានសិក្សា និង មុខជំនាញ​បន្ត​ការសិក្សា​នៅ​កម្រិត​ឧត្ដមសិក្សា» របស់​ក្រសួង​អប់រំ យុវជន​និង​កីឡា​បានផ្ដល់​ការណែនាំ​ដល់​យុវជន​ដែលមាន​បំណង​ចង់​សិក្សា​ជំនាញ​គំនូរ​សារគមនាគមន៍ ដូចខាងក្រោម៖


 
ដើម្បី​សិក្សា​ជំនាញ​គំនូរ​សារគមនាគមន៍ យុវជន​ត្រូវមាន​ចំណេះដឹង​មូលដ្ឋាន​លើ​មុខវិជ្ជាៈ ប្រវត្តិវិទ្យា និង​ភាសា​ខ្មែរ និង​ត្រូវ​ឆ្លងកាត់ ការប្រឡង​អំពី គំនូរ​មើលឃើញ។ ក្នុងនោះ​ផងដែរ ដើម្បី​ទទួលបាន​សញ្ញាបត្រ​ថ្នាក់​បរិញ្ញាបត្រ​លើកមុខ​ជំនាញ​នេះ​និស្សិត​ត្រូវ​សិក្សា​រយៈពេល​បួន​ឆ្នាំ ស្មើនឹង១៥០ក្រេ​ឌី​ត។
 
ពេល​បញ្ចប់​បរិញ្ញាបត្រ​លើ​មុខជំនាញ​នេះ និស្សិត​នឹង​ទទួលបាន​ចំណេះដឹង​ពី​របៀប​ឆ្នៃ​បង្កើត​គំរូ​ផលិតផល ការ​វេច​ខ្ចប់​ទំនិញ រូបភាព​ឡូហ្គោ។ ដឹង​ពី​ក្បួនខ្នាត​ខ្មែរ និង​និន្នាការ​សិល្បៈ​សហ​សម័យ និង​សិល្បៈ​ដែល​ឆ្លុះបញ្ចាំង​តាម​គំនិត។ ដឹង​មូលដ្ឋានគ្រឹះ​នៃ​ក្បាច់ និង​សោភ័ណភាព​ស្ថាបត្យកម្ម​ខ្មែរ  និង​ចេះ​បកស្រាយ​ពី​តម្លៃ នៃ​សិល្បៈ​ខ្មែរ។
 
និស្សិត​ដែល​សិក្សា​ជំនាញ​គំនូរ​សារគមនាគមន៍ ឬ​បរិញ្ញាបត្រ​គំនូរ​សារគមនាគមន៍ នេះ​អាច​ទៅ​បម្រើ​ការងារ​នៅតាម​អង្គភាព​ឬ​មុខនាទី​នៅតាម​ស្ថាប័នរដ្ឋ ឬ​ក្រុមហ៊ុន​ដែល​ធ្វើការ​ពាក់ព័ន្ធ​ក្រាហ្វិក និង​តុបតែង។ ធ្វើការ​តាម​បណ្ដា​គ្រឹះស្ថានបោះពុម្ពផ្សាយ និង​រោង​ពុម្ព អាចមាន​លទ្ធភាព​ប្រកប​អាជីវកម្ម​ផ្ទាល់ខ្លួន។
 
ប្រភព៖ សៀវភៅ «មគ្គុទេសក៍ សម្រាប់​ការជ្រើសរើស​គ្រឹះស្ថានសិក្សា និង មុខជំនាញ​បន្ត​ការសិក្សា​នៅ​កម្រិត​ឧត្ដមសិក្សា», មីនា.២០១៥. នាយកដ្ឋាន​ឧត្ដមសិក្សា៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com