អត្ថបទពាណិជ្ជកម្ម
វង្ស ណ​យ ឡៅ​ស៊ី​ណាត ម៉ឺន សុភា និង ឡុង សុ​វណ្ឌ​ឌឿ​ន នឹងត្រូវ​ជួប​ប្រកួត​យ៉ាង​ស្វិតស្វាញ
26, Oct 2015 , 11:53 am        
រូបភាព
ដោយ: ថ្មីៗ
វង្ស ណ​យ ឡៅ​ស៊ី​ណាត  ម៉ឺន សុភា និង ឡុង សុ​វណ្ឌ​ឌឿ​ន នឹងត្រូវ​ជួប​ប្រកួត​យ៉ាង​ស្វិតស្វាញ​ក្នុង​កម្មវិធី "​ជើងឯក​ប្រដាល់​លេខ ១ គូ​បូ​តា វគ្គ ៤” ដើម្បី​សម្រេច​ថា “​តើន​រណា​ជា​ជើង​ខ្លាំង​ពិតប្រាកដ​!"

​រាជធានី​ភ្នំពេញ​៖​    ​កាលពី​ថ្ងៃទី ២៥ តុលា ឆ្នាំ ២០១៥ កន្លងទៅនេះ ក្រុមហ៊ុន គូ​បូ​តា (​ខេ​ម​បូ​ឌា​) បានរៀបចំ​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ស្ថានីយទូរទស្សន៍​បាយ័ន ក្រោម​អធិបតីភាព​របស់​តំណាង​ក្រុមហ៊ុន គូ​បូ​តា (​ខេ​ម​បូ​ឌា​) សហព័ន្ធ​កីឡាប្រដាល់​កម្ពុជា និង​ស្ថានីយទូរទស្សន៍​បាយ័ន ដើម្បី​ប្រកាស​ពី​ការឧបត្ថម្ភ​ទាំងស្រុង​របស់ខ្លួន​ក្នុង​កម្មវិធី​ប្រដាល់​ក្បាច់គុន​បុរាណ​ខ្មែរ “​ជើងឯក​ប្រដាល់​លេខ​១​គូ​បូ​តា វគ្គ​៤” ។​

​ខុសពី​វគ្គ​មុនៗ និង​ខុសពី​កម្មវិធី​ប្រដាល់​ផ្សេងៗ វគ្គ​នេះ​ត្រូវបាន​បង្កើតឡើង​ដើម្បី​នាំមក​នូវ​ការប្រកួត​ដ៏​កក្រើក​លើស​ពេលណាៗ​ទាំងអស់​។ កំពូល​កីឡាករ​ជើង​ខ្លាំង​ទម្ងន់ ៦៩ គីឡូក្រាម ចំនួន ៤ រូប គឺ កីឡាករ វង្ស ណ​យ កីឡាករ ឡៅ​ស៊ី​ណាត កីឡាករ ម៉ឺ សុភា និង កីឡាករ ឡុង សុវណ្ណ​ឌឿ​ន ត្រូវបាន​ជ្រើសរើស​មក​ប្រយុទ្ធ​គ្នា​នៅលើ​សង្វៀន​តែមួយ​។​

​អ្នក​សេ្ន​ហា​កីឡាប្រដាល់​ក្បាច់គុន​បុរាណ​ខ្មែរ​ទាំងអស់ អាច​អញ្ជើញ​ទៅ​ទស្សនា​ការប្រកួត​នេះ​ដោយផ្ទាល់​នៅ​សង្វៀន​ស្ទូ​ឌី​យោ ប៊ី​ធី​វី បឹង​ស្នោរ ឬ​តាមរយៈ​ការផ្សាយ​ផ្ទាល់​លើ​កញ្ចក់​ទូរទស្សន៍ ប៊ី​ធី​វី  រៀងរាល់ថ្ងៃ​អាទិត្យ ពី​ម៉ោង ១ ដល់​ម៉ោង ៣​រសៀល ចាប់ពី​ថ្ងៃទី ១៥ វិច្ឆិកា ឆ្នាំ ២០១៥ តទៅ​។​

​នៅក្នុង​សន្និសីទ​សារព័ត៌មាន​នេះ​ក៏មាន​ការប្រកាស​លទ្ធផល​ចាប់ឆ្នោត​សម្រាប់​គូ​ប្រដាល់ ការថតរូប​អនុស្សាវរីយ៍ និង​ការ​ថ្លែង​សុន្ទរកថា​ពី​តំណាង​ក្រុមហ៊ុន គូ​បូ​តា ស្ថានីយទូរទស្សន៍​បាយ័ន និង​សហព័ន្ធ​កីឡាប្រដាល់​កម្ពុជា​ផងដែរ​។​

​លោក ឆា​លឺ​ម​ឆៃ គី​ទី​ប៊ុនតន អគ្គនាយក​ក្រុមហ៊ុន គូ​បូ​តា (​ខេ​ម​បូ​ឌា​) មានប្រសាសន៍ថា ”​តាមរយៈ​ការគាំទ្រ​យ៉ាង​ពេញទំហឹង​របស់​បងប្អូន​អ្នក​ស្នេហា​វិស័យ​កីឡាប្រដាល់​ក្បាច់គុន​បុរាណ​ខ្មែរ​ទាំង​ជាតិ និង​អន្តរជាតិ​ចំពោះ​កម្មវិធី​ប្រដាល់​ដែល​រៀបចំឡើង​ដោយ គូ​បូ​តា បី​វគ្គ​ជាប់ៗ​គ្នា ជាពិសេស​គឺ “​ជើងឯក​ប្រដាល់​លេខ​១ គូ​បូ​តា វគ្គ​ខ្លាំង​ប៉ះ​ខ្លាំង​” បាន​ជំរុញ​ឱ្យ​យើងខ្ញុំ​សម្រេច​ធ្វើការ​ឧបត្ថម្ភ​ទាំងស្រុង​បន្តទៀត ដើម្បី​នាំមក​នូវ​ការប្រកួត​កាន់តែ​ស្វិតស្វាញ និង​កាន់តែ អស្ចារ្យ​មក​បំពេញ​ការទទូច​ចង់បាន​របស់​អ្នកគាំទ្រ​។ លើសពីនេះទៅទៀត ការឧបត្ថម្ភ​កម្មវិធី​ប្រដាល់​នេះ​ធ្វើឡើង​ដើម្បី លើកស្ទួយ​វិស័យ​កីឡាប្រដាល់​ក្បាច់គុន​បុរាណ​ខ្មែរ​ឲ្យ​កាន់តែ​ល្បី​ថែមទៀត​នៅក្នុង​ប្រទេស​កម្ពុជា ក៏ដូចជា​បង្ហាញ​ស្នៀត​ប្រដាល់​បុរាណ​ខ្មែរ​ទៅ​ឲ្យ​អ្នក​ស្នេហា​វិស័យ​កីឡា​ទាំងអស់​បានឃើញ និង​ចង់​ឲ្យ​កូន​ខ្មែរ​ជំនាន់​ក្រោយ​បន្ដ​ថែរក្សា​ក្បាច់បុរាណ​ដ៏​មានតម្លៃ​មួយ​នេះ​។​”​។​

“​គូ​បូ​តា បានទទួល​ការគាំទ្រ​យ៉ាងខ្លាំង​ពី​សំណាក់​កសិករ​កម្ពុជារ​ហូត​បាន​ក្លាយជា​ក្រុមហ៊ុន​ឈានមុខ​គេ​លើ​វិស័យ​គ្រឿងចក្រ​កសិកម្ម​។ យើង​តែងតែ​ស្វែងរក​អ្វីដែល​ថ្មី​សម្រាប់​អតិថិជន​របស់​យើង​និង​ប្រជាជន​កម្ពុជា​បន្ថែម​ពីលើ​ផលិតផល និង​សេវាកម្ម​ប្រកបដោយ​គុណភាព​ខ្ពស់​។  លើសពីនេះទៅទៀត​ការបន្ដ​កម្មវិធី​ប្រដាល់​នេះ​គឺ​ដើម្បី​ចូលរួម​ផ្សព្វផ្សាយ​ក្បាច់គុន​បុរាណ​ខ្មែរ​ឲ្យ​មានការ​រីកចម្រើន​កាន់តែខ្លាំង​ឡើងៗ និង​ល្បី​សុសសាយ​ពេញ​សកលលោក​ផងដែរ​។ យើង​ជឿជាក់ថា​កម្មវិធី​ប្រដាល់​នេះ នឹង​អាច​បម្រើ​អារម្មណ៍​ក៏ដូចជា​ទទួលបាន​ការ​គាំទ្រ​ពី​សំណាក់​ប្រជាជន​កម្ពុជា​ជាក់​ជាមិនខាន​”​។ នេះ​បើតាម​ការលើកឡើង​រប​ស់ លោក ពេជ្រ អំបូ​ពង្ស អ្នកគ្រប់គ្រង​ទូទៅ​របស់​ក្រុមហ៊ុន គូ​បូ​តា (​កម្ពុជា​)​។​

​សូម​ទស្សនិកជន​អ្នក​ស្នេហា​វិស័យ​កីឡាប្រដាល់​ទាំងអស់​កុំ​ខកខាន​ទស្សនា​ការប្រកួត​នេះ និង​គាំទ្រ​កីឡាករ​ដែល​អ្នក​ពេញចិត្ត​ក្នុង​កម្មវិធី “​ជើងឯក​ប្រដាល់​លេខ​១ គូ​បូ​តា វគ្គ​៤” ជា​បន្តទៀត ហើយ​រង់​ចាំមើល​ទាំងអស់គ្នា​ថា​តើ​កីឡាករ​រូប​ណា​នឹង​ក្លាយជា​ម្ចាស់​ជ័យលាភី​ជើងឯក​សម្រាប់​វគ្គ​៤​។ វត្តមាន​របស់លោក​អ្នក​ក្នុង​កម្មវិធី​ប្រដាល់​នេះ​គឺជា​ការបង្ហាញ​នូវ​ការគាំទ្រ​យ៉ាង​ធំធេង​ចំពោះ​កីឡាប្រដាល់​ក្បាច់គុន​បុរាណ​ខ្មែរ​យើង​។​

(អត្ថបទពាណិជ្ជកម្ម)


© រក្សាសិទ្ធិដោយ thmeythmey.com