ជាតិ
នយោបាយជាតិ
បទអត្ថាធិប្បាយរបស់គេហទំព័រដើមអម្ពិល៖ នរណាជំនួសលោក កឹម សុខា?
× នេះគឺបទអត្ថាធិប្បាយរបស់គេហទំព័រដើមអម្ពិលដែលសរសេរដោយលោក សយ សុភាព អគ្គនាយកគេហទំព័រដើមអម្ពិល។ គេហទំព័រដើមអម្ពិលត្រូវបានគេមើលឃើញថា មានសន្តានចិត្តជាមួយគណបក្សប្រជាជនកម្ពុជាច្រើនជាងគណបក្សសង្គ្រោះជាតិ។ ក្រោយពីមានចលនាបាតុកម្មប្រឆាំងនឹងលោក កឹម សុខា, លោក សយ សុភាព ចោទជាសំណួរដោយផ្អែកលើអ្នកវិភាគថា តើឥរស្សជនណាមួយដែលជាសមាជិកសភា មកពីគណបក្សសង្គ្រោះជាតិ អាចនឹង ទៅជំនួសតំណែង លោក កឹម សុខា ជាអនុប្រធានទី១ នៃរដ្ឋសភា?
លោក សយ សុភាព បន្តទៀតថា ផ្អែកលើកូតារបស់គណបក្សសង្គ្រោះជាតិ តំណែងអនុប្រធានទី១រដ្ឋសភា ត្រូវមកពីភាគីលោក កឹម សុខា បើទោះបីជា លោក កឹម សុខា អនាគតនឹងត្រូវបានសភាដកចេញពីតំណែងក៏ដោយ ប៉ុន្តែ បេក្ខភាពត្រូវតែចេញពីកូតារបស់ លោក កឹម សុខា។
ផ្អែកលើអ្នកវិភាគដដែល លោក សយ សុភាព បានលើកឡើងនូវការសង្ស័យថា អនុប្រធានទី១ នៃរដ្ឋសភាប្រហែលជាមកពីកូតា លោក សម រង្ស៊ី វិញម្តង ដែលតាមកាប្រមើលមើល គឺលោកស្រី ជូឡុង សូមួរ៉ា ភរិយារបស់លោក សម រង្ស៊ី ឬក៏លោកស្រី កែ សុវណ្ណារ័ត្ន ភរិយារបស់លោក យឹម សុវណ្ណ ដែលជាប្រធានគណៈកម្មការទី៨ នៃរដ្ឋសភា។
អ្នកវិភាគបានបន្តថា លោក កឹម សុខា ក្រោយពីត្រូវបានគេបណ្តេញចេញតាមរយៈការបោះឆ្នោត ទម្លាក់ចេញពីអនុប្រធានទី១នៃរដ្ឋសភា រួចហើយអាចប្រឈមមុខនឹងផ្លូវច្បាប់ ព្រោះលោកបានជាប់ពាក់ព័ន្ធនៅក្នុងព្រឹត្តិការណ៍ ហិង្សា ១៥ កក្កដា ២០១៤ នៅស្ពាននាគ ក្បែរទីលានប្រជាធិបតេយ្យ មុនពេលដែលលោកទទួលបានអភ័យឯក សិទ្ធិសភាក្រោយការចូលស្បថ ដើម្បីបានអភ័យឯកសិទ្ធិ ។ ដូច្នេះយោងតាមច្បាប់ អំពើប្រព្រឹត្តបទល្មើសរបស់ លោក ដែលកើតមុនពេលដែលទទួលបានអភ័យឯកសិទ្ធិ ទំនងជាមិនអាចគេចផុតតាមផ្លូវច្បាប់នោះទេ ខណៈ ដែលសំណុំរឿង ១៥ កក្កដា ២០១៤ នៅបន្ត នៅឯតុលាការ៕
© រក្សាសិទ្ធិដោយ thmeythmey.com