ព័ត៍មានសុខភាព
សុខភាព៖ វិធី​ខ្លីៗ​ក្នុងការ​បំបាត់​ការ​ក្តៅខ្លួន​របស់​កូន​
22, Dec 2016 , 7:30 pm        
រូបភាព
ដោយ: ថ្មីៗ
​នៅពេលដែល​កូន​ក្តៅខ្លួន​ម្តងៗ មិន​ថា​ធ្ងន់ ឬ​ស្រាល​ទេ អ្នក​តែងតែ​ប្រើ​ថ្នាំ​ដើម្បី​បំបាត់​ជានិច្ច ប៉ុន្តែ​តើ​អ្នកដឹង​ទេ​ថា នៅពេលដែល​កូនក្មេង​ប្រើ​ថ្នាំ​ច្រើន វា​អាច​ប៉ះពាល់​ដល់​សុខភាព​កូន​ណាស់ វា​នឹងធ្វើ​ឲ្យ​កូន​លូតលាស់​យឺត ដូចនេះ​នៅពេលដែល​កូន​មាន​ជំងឺ​ផ្សេងៗ បើ​មិន​ធ្ងន់ធ្ងរ ចូល​អ្នក​ប្រើ​វិធី​ធម្មជាតិ​ក្នុងការ​ព្យាបាល​វិញ ព្រោះ​វា​មិន​ប៉ះពាល់​សុខភាព​កូន​ខ្លាំង​ឡើយ​។ តើ​នៅពេលដែល​កូន​ក្តៅខ្លួន​មិនមាន​អាកា​រៈ​ធ្ងន់ធ្ងរ គួរតែ​ធ្វើ​ដូចម្តេច​ទើប​កូន​ជា​នោះ​?


 
​អ្នក​អាច​ដាំបបរ​ឲ្យ​កូន​បាន ដោយ​យកតែ​ទឹក​លាយ​ជាមួយ​ស្ករ​ឲ្យ​កូន​ផឹក​បាន​ហើយ​ចំណែកឯ​កាក​បបរ​វិញ អ្នក​អាច​ដួស​ចេញ​បាន​។​
 
​អ្នក​អាច​យក​សណ្តែកខៀវ​យក​វា​ទៅ​ដាំ​ឲ្យ​ម៉ត់ បន្ទាប់មក​យក​ទឹក​នៃ​សណ្តែកខៀវ​នោះ​លាយ​ជាមួយ​ស្ករក្រាម​ឲ្យ​កូន​បរិភោគបាន​។​
 
​អ្នក​ក៏​អាច​យក​ពងមាន់​មួយ​ទៅ​ពីរ​គ្រាប់​គោះ​ឲ្យ​បែក បន្ទាប់មក​យក​វា​ទៅ​ចំហុយ​ដោយ​លាយ​ជាមួយ​ទឹក​ក្តៅ​អ៊ុនៗ​ឲ្យ​កូន​បរិភោគបាន នោះ​វា​ក៏​អាច​ជំនួយ​ដល់​សុខភាព​កូន​ដូចគ្នា​។​
 
​អ្នក​អាច​ឲ្យ​កូន​ផឹកទឹក​ឳ​ឡឹ​កបាន ព្រោះ​ទឹក​ឳ​ឡឹ​ក​នេះ​អាចជួយ​កូន​ឲ្យ​បញ្ចេញ​ជាតិពុល​ចេញមកក្រៅ​អស់ ដូចនេះ​វា​ជំនួយ​ដល់​សុខភាព​កូន​ខ្លាំងណាស់​។​
 
​ទឹក​សារី​ស្រស់​ក៏​អ្នក​អាច​កិន​ឲ្យ​កូន​ផឹក​ដែរ​នៅពេលដែល​គេ​ក្តៅខ្លួន ព្រោះ​វា​អាច​បំបាត់​ក្តៅខ្លួន រួមជាមួយ​ការ​ក្អក​របស់​កូន​ក៏​អាច​បំបាត់​បានដែរ វា​នឹងធ្វើ​ឲ្យ​កូន​មិនសូវ​ក្អក​ឡើយ​។​
 
​អ្នក​អាច​កិន​ផ្លែ​ប៉ោម​ស្រស់ ដោយ​យកតែ​ទឹក​ឲ្យ​កូន​ផឹក​បាន ព្រោះ​នៅក្នុង​ផ្លែ​ប៉ោម​មាន​វីតាមីន​C​ដែល​អាចជួយ​ឲ្យ​កូន​អាច​បញ្ចេញ​ជាតិពុល​ចេញមកក្រៅ​យ៉ាង​ងាយ នោះ​កូន​នឹង​អាច​បាត់​ក្តៅខ្លួន​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

Tag:
 សុខភាព
© រក្សាសិទ្ធិដោយ thmeythmey.com