ពីនេះ ពីនោះ
តើ​ពាក្យ «​ត្បិត​, ដ្បិត​» ប្រើ​ខុសគ្នា​ដូច​ម្ដេច​?
29, Oct 2015 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
 ពាក្យ «​ត្បិត​» មានន័យថា ជា​ពាក្យ​បរិវារ​សម្រាប់​និយាយ​ផ្សំ​នឹង​ពាក្យ​រឹត​ទៅជា​«​រឹតត្បិត​» គឺ​ប្រិត​ខ្លាំង​, ក្បិតក្បៀត​ពេក​។ ឧទាហរណ៍​៖ កុំ​បណ្តែតបណ្តោយ​ពេក​, ត្រូវ​រឹតត្បិត​បន្តិច​ទៅ​, ត្រូវ​ចាយប្រាក់​រឹ​ត្បិត​បន្តិច​កុំ​កញ្ជះកញ្ជាយ​ពេក​។



-  ​ ពាក្យ «​ដ្បិត​» មានន័យថា ដ្បិតថា គឺ​ព្រោះថា​, ដ្បិតតែ គឺ​ព្រោះតែ​, ដ្បិតអ្វី​? គឺ​ព្រោះ​អ្វី​?....៕

[​ដកស្រង់​ពី​វចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត (Version 2.0)]




Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com