ពីនេះ ពីនោះ
តើ​ពាក្យ «​សំអាង​, សម្អាង​» មួយណា​ត្រូវ​និង​មានន័យ​ខុសគ្នា​ដូចម្តេច​?
30, Oct 2015 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
​មនុស្ស​មួយចំនួន​នៅតែ ប្រកែក​គ្នា​ចំពោះ​ពាក្យ​ពីរ​នេះ ខ្លះ​ថា​សរសេរ​ជា​«​សំអាង​»​ជា​ពាក្យ​ត្រូវ​។ រីឯ​ខ្លះទៀត​អះអាងថា​សរសរ​ជា​«​សម្អាង​»​ទើប​ត្រឹមត្រូវ​។  តាមពិត​ក្នុង​វចនានុក្រម​ខ្មែរ​របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត បាន​បញ្ជាក់ថា​ពាក្យ​នេះ​ត្រឹមត្រូវ​ទាំងពីរ គឺ​សរសេរ​ជា «​សំអាង​» ឬ «​សម្អាង​»​ក៏បាន​ដែរ​។ ប៉ុន្តែ​ពាក្យ​ទាំងពីរ​នេះ​មានន័យ​ពីរ​ផ្សេងគ្នា​។



​ន័យ​ទី​១ ជា​នាម​មានន័យថា ប្រដាប់​សម្រាប់​ស្អាង​, គ្រឿង​ស្អាង​។ ឧទាហរណ៍​៖ គ្រឿងសម្អាង​, គ្រឿងសម្អាង​កាយ​។ ល​៕

​ន័យ​ទី​២ ជា​នាម​ដូចគ្នា មានន័យថា ដំណើរ​ឬ​របស់​ដែល​គួរ​អាង​ដល់​, ភ័ស្តុតាង​, តឹកតាង​។ ឧទាហរណ៍​៖ សឹង​មាន​របស់​នេះ​ជា​សំអាង​,...៕

[​ដកស្រង់​ពី​វចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត (Version 2.0)]


Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com