ពីនេះ ពីនោះ
Newseum សារមន្ទីរ​ឧទ្ទិស​ដល់​អ្នកសារព័ត៌មាន​ក្នុងសម័យ​សង្គ្រាម​
29, Oct 2015 , 5:08 pm        
រូបភាព
​វ៉ាស៊ីនតោន​ឌី​ស៊ី​៖ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ Pennsylvannia រដ្ឋធានី​វ៉ាស៊ីនតោន សារមន្ទីរ Newseum ក្លាយ​ជាទី​ផ្ទុក​ឯកសារ​ដ៏​សម្បូរបែប​មួយ​ទាក់ទង​នឹង​វិស័យ​សារព័ត៌មាន​លើ​ពិភពលោក ជាពិសេស​នៅក្នុង​សហរដ្ឋអាមេរិក​ផ្ទាល់​។ សំណង់​អាគារ​ដែលមាន​៧​ជាន់ ផ្ទុក​ទៅដោយ​រូបភាព ឯកសារ​ជា​សំឡេង ជា​វីដេអូ និង​ភស្តុតាង​ផ្សេង​នានា ទាក់ទង​នឹង​ការចុះ​យក​ព័ត៌មាន​របស់​អ្នកកាសែត​នៅក្នុង​សម័យ​សង្គ្រាម ឬ​តំបន់​ដែល​គ្រោះថ្នាក់​។



Newseum បង្ហាញ​ផងដែរ​ពី​ទម្រង់​សារព័ត៌មាន​ចាស់ៗ​ដែលមាន​កំណើត​រាប់រ​យ​ឆ្នាំ សំណង់​សិប្បនិម្មិត​ទាក់ទង​នឹង​ការ​បែក​ជញ្ជាំង​ប៊ែ​កឡាំង សង្គ្រាម​វៀតណាម ការវាយប្រហារ​នៅ​ថ្ងៃទី​១១ ខែកញ្ញា ឬ​សកម្មភាព​នានា ដែល​បង្ហាញ​ពី​ពលី​កម្ម​របស់​អ្នកសារព័ត៌មាន​ក្នុងពេល​បំពេញភារកិច្ច​។ សារមន្ទីរ Newseum ផ្តល់​ឲ្យ​អ្នកទស្សនា​ស្វែងយល់​ពី​ការវិវត្ត​នៃ​វិស័យ​សារព័ត៌មាន ដូចជា​អ៊ី​ន​ធ័​រ​ណិ​ត វិទ្យុ ទូរទស្សន៍​ផងដែរ​។ បន្ថែម​ពីលើ​នេះ គេ​ក៏​អាច​ស្រាវជ្រាវ​រក​ឈ្មោះ​អ្នកសារព័ត៌មាន​ដែល​រងគ្រោះ​ដល់​ជីវិត​នៅលើ​ពិភពលោក​ផងដែរ​។​

​សូម​ទស្សនា​រូបភាព​ដែល​ផ្តិត​ដោយ លោក អ៊ឹង ចំរើន និពន្ធ​នាយករង​សារ​ព៏​ត៌មាន​ថ្មីៗ ដែល​បាន​ទៅ​ទស្សនា​សារមន្ទីរ Newseum កាលពី​អំឡុង​ខែកញ្ញា ឆ្នាំ​២០១៥ ៖


































Tag:
 ព័ត៌មាន​រូបភាព
© រក្សាសិទ្ធិដោយ thmeythmey.com