ពីនេះ ពីនោះ
ខ្មែរ​ចំណាយពេល​ឈ្លោះ​គ្នា​ច្រើនជាង​ចំណាយពេល​គិតពី​ការអភិវឌ្ឍ​ជាតិ​, មិន​យល់​…?
30, Oct 2015 , 11:09 am        
រូបភាព
ដោយ: ថ្មីៗ
​មួយ​អាណត្តិ​រដ្ឋសភា និង​មួយ​អាណត្តិ​រាជរដ្ឋាភិបាល​កម្ពុជា មាន​រយៈពេល​៥​ឆ្នាំ​។ ក្រោយពេល​បោះឆ្នោតជាតិ​ឆ្នាំ​២០១៣, គណបក្សនយោបាយ​បាន​ចំណាយពេល​ប្រមាណ​ជា​១​ឆ្នាំ​ដើម្បី​ដោះស្រាយ​វិបត្តិ​នយោបាយ ទម្រាំ​បក្ស​ទាំងពីរ​ស្រុះស្រួល​គ្នា​ធ្វើ​ឲ្យ​ដំណើរការ​រដ្ឋសភា​ស្របច្បាប់​។



​ក្រោយពេល​គណបក្ស​សង្គ្រោះ​ជាតិ​ដើរចូល​រដ្ឋសភា​ភ្លាម វប្បធម៌​សន្ទនា​ត្រូវបាន​បង្កើតឡើង​។ តែ​ស្របពេល​ជាមួយគ្នា សង្គ្រាមពាក្យសម្តី​កើត​ឡើងជា​បន្តបន្ទាប់ ជាពិសេស រវាង​លោក ហ៊ុន សែន និង​លោក កឹម សុខា​។ សង្គ្រាមពាក្យសម្តី​ផ្នែក​នយោបាយ​កើតឡើង​មិនចេះចប់ រហូត​ទាល់តែ​លោក កឹម សុខា អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ និង​ជា​អនុប្រធាន​រដ្ឋសភាជាតិ​ត្រូវបាន​គេ​ដក​ចេញពី​តំណែង​នៅ​រដ្ឋសភា​នៅ​ថ្ងៃ​សុក្រ​នេះ​។

​ចាប់តាំងពី​ការបោះឆ្នោត​២០១៣​មក វា​មាន​រយៈពេល​ជិត​ពាក់កណ្តាល​អាណត្តិ​ហើយ​។ តែ​អ្នកនយោបាយ​ខ្មែរ​យក​ពេលវេលា​ជាច្រើន​ដើម្បី​ឈ្លោះ​គ្នា ជាជាង​រួមគំនិត​គ្នា​ដើម្បី​អភិវឌ្ឍន៍​ប្រទេស​។ បញ្ហា​ព្រំដែន​នៅ​មិនទាន់​ដោះស្រាយបាន​នៅឡើយ​ទេ​, បញ្ហា​ចំណាកស្រុក​កាន់តែ​ច្រើនឡើង​, កំណើន​យុវជន​គ្មាន​ការងារ​ធ្វើ​, ពលរដ្ឋ​ក្រីក្រ​គ្មាន​លំនៅដ្ឋាន​កាន់តែច្រើន​, ផលរបរ​កសិកម្ម​គ្មាន​តម្លៃ​។​ល​។ 
​តើ​អ្នកនយោបាយ​គួរ​ដោះ​បញ្ហា​ខាងលើនេះ​ដើម្បី​ជាតិ​ទាំងមូល ឬ​គួរ​បន្ត​ឈ្លោះ​គ្នា​ផ្នែក​នយោបាយ​ដើម្បី​រក្សា​អំណាច​? មិន​យល់​…?


Tag:
 មិនយល់
© រក្សាសិទ្ធិដោយ thmeythmey.com