ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សង្គមជាតិ
ក្រសួងអប់រំនឹងដាក់វិញ្ញាសា«សរសេរតាមអាន»ឡើងវិញនៅឆ្នាំ២០១៦
× ភ្នំពេញ៖ នៅឆ្នាំ២០១៦ខាងមុខនេះក្រសួងអប់រំយុវជន និងកីឡា នឹងដាក់ឲ្យមានវិញ្ញាសា«សរសេរតាមអាន»ឡើងវិញ សម្រាប់ការប្រឡងថ្នាក់ទី៩ ដើម្បីឲ្យសិស្សខំប្រឹងរៀន និងសរសេរឲ្យត្រូវតាមអក្ខរាវិរុទ្ធខ្មែរ។ការសរសេរតាមអាននេះត្រូវយកតាមវចនានុក្រមសម្តេចព្រះសង្ឃរាជ ជួន ណាត។ នេះជាការបញ្ជាក់របស់រដ្ឋមន្ត្រីក្រសួងអប់រំលោក ហង់ ជួនណារ៉ុន។
លោក ហង់ ជួនណារ៉ុន បានពន្យល់ពីការសម្រេចចិត្តរបស់ក្រសួងអប់រំ ដែលបានលុបនូវការសរសេរតាមអាន កាលពីចុងទសវត្សរ៍ឆ្នាំ៩០ ថា គឺដោយសារតែមានទស្សនៈផ្សេងគ្នារវាងសាលាដែលសរសេរពាក្យជាព្យាង្គតម្រួត និងសាលាដែលសរសេរពាក្យជាព្យាង្គរាយ៕
ដើម្បីជ្រាបព័ត៌មានលម្អិតសូមអញ្ជើញស្តាប់បទសម្ភាសន៍រវាងលោក គី សុខលីម អគ្គនាយកសារព័ត៌មានអេឡិចត្រូនិកថ្មីៗ និងលោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដូចតទៅ៖
Tag:
អប់រំ
សិស្ស
លោក ហង់ ជួនណារ៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com