ពីនេះ ពីនោះ
ភេ​តូច​មាឌតូច​ជាងគេ​បង្អស់​ក្នុងចំណោម​ភេ​នៅ​អាស៊ីអាគ្នេយ៍
31, Oct 2015 , 11:00 am        
រូបភាព
ដោយ: ថ្មីៗ
ភិនភាគ៖ ភេ​តូច​មាន​ប្រវែង​ក្បាល-ដងខ្លួន ៤៥-៥៥ស.ម ប្រវែង​កន្ទុយ​ពី ២៥-៣៥ស.ម និង​មាន​ទម្ងន់​ពី១-៣គ.ក។ វា​ជា​ប្រភេទ​ដែលមាន​មាឌតូច​ជាងគេ​បង្អស់​ក្នុងចំណោម​ភេ​នៅ​អាស៊ីអាគ្នេយ៍។ ផ្នែក​ខ្នង​មាន​ពណ៌​ប្រផេះ​ត្នោត ហើយ​ផ្នែក​ពោះ​មាន​ពណ៌​ស​ភ្លឺ។ ចង្កា ថ្ពាល់ បំពង់ក​មាន​ពណ៌​ស។ ក្រ​ញុំ​ា​រប​ស់វាខ្លីៗ ហើយ​មាន​ម្រាមជើង​ជាប់​គ្នា​ដោយ​ភ្នាស (ដូច​ម្រាមជើង​ទា)។


 
ជីវសាស្ត្រ៖ ប្រភេទ​នេះ​មាន​រស់នៅក្នុង​ទីជម្រក​ជា​ម្រើ​ន​ចាប់ពី​តំបន់ដីសើម​រហូតដល់​ស្ទឹង និង​បឹង។ ចំណីអាហារ​សំខាន់​របស់​វា​មានដូចជា​ពពួកសត្វ​សំបក​រឹង (ក្តាម លៀស គ្រំ) និង​ត្រី។ វា​បន្ត​ពូជ​ពីរដង​នៅក្នុង​មួយឆ្នាំ ដោយមាន​កូន​ម្តង​ពី១-២ក្បាល។ វា​ចូលចិត្ត​រស់នៅ​ជា​ក្រុម​ដែលមាន​ចំនួន​រហូតដល់១២ក្បាល។
 
រប៉ាយ​រស់នៅ៖ ប្រភេទ​នេះ​មិនទាន់មាន​ការកត់ត្រា​នៅ​ប្រទេស​កម្ពុជា​នោះទេ។ វា​មាន​វត្តមាន​នៅក្នុង​ប្រទេស​ឥណ្ឌា (Assam)ប្រទេស​នេ​ប៉ាល់ និង​តំបន់​ខ្លះ​នៅ​អាស៊ីអាគ្នេយ៍។ 
 
ស្ថានភាព​អភិរក្ស៖ ភេ​តូច​ជា​ប្រភេទ​មាន​ដោយ​បង្គួរ និង​បាន​ចុះ​នៅក្នុង​បញ្ជី​ក្រហម IUCN (NT) ជា​ប្រភេទ​ជិត​ទទួលរង​គ្រោះ​នៅលើ​ពិភពលោក។ ភេ​ប្រភេទ​នេះ ក៏​កំពុង​រងគ្រោះ​ដោយសារ​ការ​ទាក់​ចាប់ ដើម្បី​ធ្វើ​ពាណិជ្ជកម្ម និង​ការបាត់បង់​ទីជម្រក។ 
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com