ព័ត៍មានសុខភាព
សុខភាព៖ អង្គុយ​យូរពេក អាច​កើតមាន​ហានិភ័យ​អ្វីខ្លះ?
08, Jun 2016 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
ការស្រាវជ្រាវ​មួយ​បាន​បង្ហាញថា ការ​អង្គុយ​យូរពេក អាច​កើតមាន​បញ្ហា​សុខភាព​មួយចំនួន រួមមាន ការ​ធាត់ និង​វិបត្តិ​មេ​តា​ប៉ូលីស ដែលជា​ចង្កោម​នៃ​រោគសញ្ញា​មួយចំនួន​ដូចជា សម្ពាធ​ឈាម​កើនឡើង ជាតិ​ស្ករ​ក្នុង​ឈាម​ខ្ពស់ ខ្លាញ់​នៅ​ជុំវិញ​ចង្កេះ និង​កម្រិត​កូ​ឡេ​ស្តេ​រ៉ុល​មិនធម្មតា។


 
ការ​អង្គុយ​យូរពេក ក៏​អាច​បង្កើន​ហានិភ័យ​នៃ​ការស្លាប់ ដោយសារ​ជំងឺ​សរសៃឈាម​បេះដូង និង​មហារីក​ផងដែរ។ ការស្រាវជ្រាវ​មួយ ទៅលើ​ក្រុម​មនុស្សពេញវ័យ ដែល​ចំណាយពេល​តិចជាង ២ ម៉ោង​ក្នុង​មួយថ្ងៃ នៅមុខ​ទូរទស្សន៍ ឬ​ការកម្សាន្ត ជាមួយនឹង​ក្រុមមនុស្ស ដែល​បាន​ចំនាយពេល​ច្រើនជាង ៤ ម៉ោង​ក្នុង​មួយថ្ងៃ  បាន​បង្ហាញថា ៖
 
•    ជិត ៥០ ភាគរយ បាន​កើនឡើង​ហានិភ័យ នៃ​ការស្លាប់​ពី​មូលហេតុ​នានា
•    ១២៥ ភាគរយ បាន​កើនឡើង​ហានិភ័យ នៃ​ការកើតមាន​ជំងឺ​សរសៃឈាម​បេះដូង ដូចជា ឈឺទ្រូង ឬ​ជំងឺ​គាំងបេះដូង
•    ការកើនឡើង​ហានិភ័យ​នេះ គឺមាន​ភាព​ដាច់ដោយឡែក ពី​កត្តា​ហានិភ័យ​ធម្មតា នៃ​ជំងឺ​សរសៃឈាម​បេះដូង ដូចជា ការជក់បារី ឬ​សម្ពាធ​ឈាម​ខ្ពស់
•    បញ្ហា គឺ​មិនមែន​តែ​ការ​អង្គុយ​នៅមុខ​ទូរទស្សន៍​ប៉ុណ្ណោះ​ទេ គឺ​រាល់​ការ​អង្គុយ​នៅ​តុ​នៅ​កន្លែងធ្វើការ ឬ​នៅលើ​យានជំនិះ។ ការចំណាយ​ពេល ២ ទៅ ៣ ម៉ោង​ក្នុង​មួយ​សប្តាហ៍ នៅ​កន្លែង​ហាត់ប្រាណ ឬ​ការចូលរួម​សកម្ម​ភាពជា​មធ្យម ឬ​កម្រិតធ្ងន់ មិនបាន​ចោត​ជា​បញ្ហា​នោះទេ។
ដំណោះស្រាយ ដើម្បី​បន្ថយ​ហានិភ័យ នៃ​ការ​អង្គុយ​យូរពេក​នោះ គឺជា​ការ​អង្គុយ​តិច និង​ការធ្វើ​ចលនា​បាន​ច្រើន។ អ្នក​ត្រូវ​ចាប់ផ្តើម​ឈរ ឲ្យ​បាន​ច្រើនជាង​អង្គុយ នៅពេលដែល​អ្នក​អាចធ្វើ​បាន។
ឧទាហរណ៍ ៖
•    ឈរ​នៅ​ខណៈពេល​និយាយ​ទូរស័ព្ទ 
•    ប្រសិនបើ​អ្នក​ត្រូវ​អង្គុយ​ធ្វើការ នៅក្នុង​រយៈពេល​យូរ អ្នក​ត្រូវ​ព្យាយាម​ឈរ ឬ​កែច្នៃ​តុ​ឱ្យបាន​ខ្ពស់
•    ការដើរ​ជួបជុំ​ជាមួយ​មិត្ត​រួមការ​ងារ ជាជាង​ការប្រមូលផ្តុំ​នៅក្នុង​បន្ទប់​ប្រជុំ៕
 
ផ្តល់​សិទ្ធិ​ដោយ៖ www.health.com.kh
 

Tag:
 សុខភាព
© រក្សាសិទ្ធិដោយ thmeythmey.com