ពីនេះ ពីនោះ
នៅក្នុង​ប្រទេស​រំដួល, តម្លៃ​មនុស្ស​ស្ថិតនៅលើ«លុយកាក់ មាសប្រាក់»
01, Nov 2015 , 3:00 pm        
រូបភាព
ដោយ: ថ្មីៗ
នៅក្នុង​ប្រទេស​ស៊ី​វិ​ល័យ​ជឿនលឿន, អរិយធម៌ និង​សីលធម៌​ខ្ពស់ តម្លៃ​មនុស្ស​ស្ថិតនៅលើ​ភាពស្មោះត្រង់, ឧ​ត្ត​ម​គតិ, សតិសម្បជញ្ញៈ, សីលធម៌, គុណធម៌ ច្រើនជាង​ប្រាក់កាស និង​ទ្រព្យសម្បត្តិ។ នៅក្នុង​ប្រទេស​ជឿនលឿន​ដដែល គេ​ឲ្យ​តម្លៃ​មនុស្ស​ទៅលើ​ទ្រព្យសម្បត្តិ​ដែរ តែ​ទ្រព្យ​ទាំងនោះ ត្រូវតែ​កើតចេញពី​អាជីវកម្ម​ស្មោះត្រង់។


 
ងាក​ទៅ​មើល​ការគិត​របស់​ពលរដ្ឋ​នៃ​ប្រទេស​រំដួល​វិញ តម្លៃ​មនុស្ស​ត្រូវបាន​គេ​ឲ្យ​ដោយ​ផ្អែកលើ​ទ្រព្យសម្បត្តិ​ជា​អាទិភាព។ 
មានចំណេះ អត់លុយ ស្មើនឹង​គ្មាន​តម្លៃ។ 
មានបុណ្យ មាន​ស័ក្តិ តែ​គ្មាន​លុយ ស្មើនឹង​គ្មាន​តម្លៃ។ 
ខំប្រឹង​ធ្វើខ្លួន​ឲ្យ​ល្អ ស្មោះត្រង់​នឹង​ជាតិ តែ​គ្មាន​លុយ គ្មាន​តម្លៃ។ 
មិនចេះ​អ្វី​សោះ ឲ្យ​តែមាន​លុយ មាន​កិត្តិយស មានតម្លៃ។ 
រកស៊ី​អ្វី​ក៏ដោយ ឲ្យ​តែមាន​លុយ មាន​កិត្តិយស មាន​អ្នក​ខ្លាចរអែង។ 
សរុបសេចក្តី​មក នៅក្នុង​ប្រទេស​រំដួល ប្រសិនបើ​គ្មាន​លុយ គ្មាន​កិត្តិយស​ឡើយ។ 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com