ពីនេះ ពីនោះ
តើ​ពាក្យ «​តំណាល​, ដំណាល​» ប្រើ​ខុសគ្នា​ដូ​ម្តេច​?
02, Nov 2015 , 8:23 am        
រូបភាព
ដោយ: ថ្មីៗ
​មាន​មនុស្ស​ជាច្រើន​សរសេរ​និង​ប្រើពាក្យ​«​តំណាល​»​និង​«​ដំណាល​» ដោយ​មិនដឹងថា​ពាក្យ​មួយណា​ប្រើ​ក្នុងន័យ​ណាមួយ​ឡើយ​។ បើតាម​វចនានុក្រម​ខ្មែរ​របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត បានបញ្ជាក់​ពី​ភាពខុសគ្នា​យ៉ាង​ដូច្នេះ​ថា​៖



- ពាក្យ​«​តំណាល​» ជា​កិរិយាសព្ទ មានន័យថា និយាយ​បូរបាច់​, ប្រាប់​, ពោល​, ពណ៌នា​, ដែល​កន្លង​ហួស​ទៅ​, យូរហើយ​។ ល​។ ឧទាហរណ៍​៖ ខ្ញុំ​ចេះ​រឿងនេះ​ដោយសារ​ចាស់ៗ​តំណាល​ប្រាប់​។​

​- ពាក្យ​«​ដំណាល​» ជា​គុណនាម មានន័យថា ដែល​ស្មើ​អាយុ​គ្នា​, ស្មើ​ឆ្នាំ​គ្នា​, ស្មើ​កាល​គ្នា​។ ឧទាហរណ៍​៖ អ្នកនឹង​ខ្ញុំ​កើត​ឆ្នាំ​ដំណាលគ្នា​, ចេញទៅ​ក្នុងពេល​ដំណាលគ្នា​, ជាមួយគ្នា​, ទៅ​ដំណាលគ្នា​។ ល​៕

[​ដកស្រង់​ពី​វចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត (Version 2.0)]



© រក្សាសិទ្ធិដោយ thmeythmey.com