ពីនេះ ពីនោះ
តើ​ពាក្យ «​តម្រាប់​, ដ​ម្រា​ប់​, ដំរាប់​, តំរាប់​» មួយណា​ត្រូវ​?
03, Nov 2015 , 8:36 am        
រូបភាព
ដោយ: ថ្មីៗ
​មាន​មនុស្ស​ជាច្រើន​សរសេរ​ពាក្យ​«​តម្រាប់​, ដ​ម្រា​ប់​, ដំរាប់​, តំរាប់​»​ដោយ​មិនដឹងថា​ពាក្យ​មួយណា​ត្រឹមត្រូវ​ពិតប្រាកដ​ឡើយ​។ បើតាម​វចនានុក្រម​ខ្មែរ​របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត បាន​បញ្ជាក់ថា ពាក្យ​ដែល​ត្រឹមត្រូវ​សរសេរ​បានតែ​មួយ​របៀប​គត់ ពាក្យ​នោះ​គឺ​«​តម្រាប់​»​។ ពាក្យ​«​តម្រាប់​»​ជា​នាម មានន័យថា ដែល​គួរ​ត្រាប់​តាម​, បែបបទ​សម្រាប់​ធ្វើតាម​, តួយ៉ាង​។ ល​។ ឧទាហរណ៍​៖ យកតម្រាប់​, កាន់​តាម​តម្រាប់​, កុំ​យកតម្រាប់​មនុស្ស​ខ្ជិល​៕



[​ដកស្រង់​ពី​វចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត (Version 2.0)]



Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com