ពីនេះ ពីនោះ
តើ​ពាក្យ «​សម្គាល់​, សំគាល់​» មួយណា​ត្រូវ​?
06, Nov 2015 , 8:13 am        
រូបភាព
ដោយ: ថ្មីៗ
​មនុស្ស​មួយចំនួន​នៅតែ​មិនទាន់​ដឹង​ច្បាស់​ថា​ពាក្យ​ណាមួយ​ត្រូវ ឬ​ពាក្យ​មួយណា​ខុស​នៅឡើយ​ទេ​។ បើតាម​វចនានុក្រម​ខ្មែរ​របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត បាន​បញ្ជាក់ថា ពាក្យ​ទាំងពីរ​នេះ គឺ​ត្រឹមត្រូវ​ដូចគ្នា អាច​សរសេរ​ជា​«​សម្គាល់​» ឬ «​សំគាល់​» ក៏បាន ។ ពាក្យ​«​សម្គាល់ ឬ សំគាល់​»​ជា​កិរិយាសព្ទ មានន័យថា ចំណាំ​, ចំណាំទុក​ឲ្យ​ស្គាល់​។ ឧទាហរណ៍​៖ សំគាល់ការ​, សម្គាល់ចិត្ត​, សម្គាល់ពុត​, សំគាល់ថា​។ ល​៕



[​ដកស្រង់​ពី​វចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត (Version 2.0)]


Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com