ពីនេះ ពីនោះ
ជនបរទេស​ខុសច្បាប់​៖ បណ្តោយ​ឲ្យ​ដំបៅ​ក្លាយជា​មហារីក​ទើប​ដោះស្រាយ​, មិន​យល់​…?
07, Nov 2015 , 9:42 am        
រូបភាព
ដោយ: ថ្មីៗ
​នៅក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយនេះ គេ​សង្កេតឃើញ​អាជ្ញាធរ​នគ​បាល​ខ្មែរ​បានធ្វើ​យុទ្ធនាការ​យ៉ាង​ពេញទំហឹង​បោសសម្អាត​ជនជាតិ​បរទេស​ដែល​មក​រស់នៅ​ក្នុងប្រទេស​កម្ពុជា​ខុសច្បាប់​។ ជនបរទេស​ខ្លះ គ្មាន​លិខិតស្នាម​ច្បាស់លាស់​។ ជនបរទេស​ខ្លះ រស់នៅ​លើស​កាលកំណត់​។ ជនបរទេស​ខ្លះ ឃុបឃិត​ជាមួយ​មន្ត្រី​ខ្មែរ​ខិល​ខួច​មួយចំនួន លួច​ធ្វើ​លិខិតស្នាម​ក្លែងក្លាយ​ដើម្បី​ទទួលបាន​លិខិតស្នាម​រស់នៅ​កម្ពុជា​។ តែ​ទោះជា​យ៉ាងណាក៏ដោយ ក៏​អ្នករស់នៅ​ខុសច្បាប់​ទាំងនោះ កំពុង​ត្រូវបាន​អាជ្ញាធរ​ខ្មែរ​បណ្តេញចេញ​ទៅវិញ​ជា​បន្តបន្ទាប់​។ ប៉ុន្តែ​អ្វីដែល​មហាជន​ចោទ​ជា​សំណួរ និង​នៅ​ឆ្ងល់​នោះ​គឺថា តើ​ហេតុអ្វី​បានជា​ជនបរទេស​ទាំងនោះ មក​រស់នៅ​ក្នុងប្រទេស​កម្ពុជា​ខុសច្បាប់​ច្រើន​ម្ល៉េះ​? តើ​ហេតុអ្វី​បានជា​អាជ្ញាធរ​មិន​ចាត់វិធានការ​តាំងពី​យូរ​មក​? ហេតុអ្វី​បានជា​បណ្តោយ​បញ្ហា​ឲ្យ​រីក​ធំ ហើយ​ទើប​ចាត់វិធានការ​? មិន​យល់​…?




© រក្សាសិទ្ធិដោយ thmeythmey.com