ជាតិ
លោក បាន គីមូន រិះគន់ចំណាត់ការ​តុលាការ​ប្រឆាំងលោក សម រង្ស៊ី
18, Nov 2015 , 8:04 am        
រូបភាព
ដោយ: ថ្មីៗ
អគ្គ​លេខាធិការអង្គការ​សហ​ប្រជាជាតិ លោក បាន គីមូន បាន​កត់​សម្គាល់ថា ដីកាតាម​ចាប់​ខ្លួនមេដឹកនាំគណបក្ស​ប្រឆាំង​លោក សម រង្ស៊ី បាន​ក្លាយ​ជាកង្វល់មួយ​ដ៏​ធំ និង​ទាមទារឲ្យ​មាន​ការ​ពិភាក្សាគ្នា។ នេះបើតាម​ការផ្សាយ​របស់ AFP។



លោក បាន គីមូន បាន​អំពាវនាវ​ដល់​ភាគីនយោបាយ​ទាំង​អស់ជៀសឲ្យ​បានពី​ការ​ប្រើ​អំពើហិង្សា ការគំរាម​កំហែង និង​បៀតបៀន។ លោក​បន្ថែមថា៖ «ការ​ចរចា​បែបប្រជាធិបតេយ្យ​ក្រោម​បរិយាកាសដែលគ្មាន​ការគំរាម​កំហែង គឺមាន​សារសំខាន់​ណាស់​សម្រាប់​ស្ថិរភាពនយោបាយ​ និង​សន្តិភាពសង្គម»៕

Tag:
 សម រង្ស៊ី
  បាន គីមូន
© រក្សាសិទ្ធិដោយ thmeythmey.com