ពីនេះ ពីនោះ
អាន​ចប់​សៀវភៅ ៧ ក្បាល​នេះ មិនបាច់​រៀន​អនុបណ្ឌិត (MBA) ក៏បាន​ដែរ
22, Nov 2015 , 12:11 pm        
រូបភាព
ដោយ: ថ្មីៗ

រយៈពេល​ប៉ុន្មាន​ទសវត្ស​ចុងក្រោយ​នេះ សញ្ញាប័ត្រ​អនុបណ្ឌិត ឬ​ហៅថា (MBA) មិនត្រូវ​បាន​គេ ឲ្យ​តម្លៃ​ខ្ពស់​ដូច​មុន​ឡើយ។ មិន​ឲ្យ​តម្លៃ​ដូច​មុន គឺអាច​បណ្តាលមកពី ការសិក្សា​ទាំងនេះ ដើរ​មិន​ទាន់សម័យ​ទំនើប និង​ការផ្លាស់ប្តូរ​ដ៏​លឿន នៃ​ជំនួញ​រកស៊ី​ដ៏​ក្តៅ​គុក នៅលើ​ពិភពលោក​នេះ​នោះទេ។



ទាក់ទិន​នឹង​ប្រធានបទ​នេះដែរ មានតែ​សហគ្រិន​មួយ​ភាគ​តូច​ប៉ុណ្ណោះ ដែល​រៀន​ចប់​ថ្នាក់អនុបណ្ឌិត ខណៈពេលដែល អ្នករកស៊ី និង​សេដ្ឋី​ភាគច្រើន​ទៀត ទទួលបាន​ភាពជោគជ័យ ដោយសារ​បទពិសោធន៍​ផ្ទាល់ខ្លួន ព្រមទាំង​ការអាន​កំណប់​សៀវភៅ ដែលមាន​ប្រយោជន៍​នានា​ជាច្រើន។ ថ្ងៃនេះ យើងខ្ញុំ​នឹង​ណែនាំ​អ្នក នូវ​សៀវភៅ​ដ៏​ល្បី​បំផុត ចំនួន ៧ ក្បាល ដែល​មនុស្ស​ជោគជ័យ​ភាគច្រើន ធ្លាប់បាន​អាន​វា មុនពេល​ពួកគេ​មាន​ថ្ងៃនេះ។

១. As a Man Thinketh ដោយ James Allen

មនុស្ស​ភាគច្រើន​ជឿថា មាន​ទេវតា កាលៈទេសៈ និង​បុណ្យ​កាលពី​ជាតិ​មុន ទើប​អាច​នាំ​សំណាង និង​ធ្វើ​ឲ្យ​គេ​ជោគជ័យ​ក្នុង​ជាតិ​នេះ។ ប៉ុន្តែ សៀវភៅ​នេះ នឹង​ប្រាប់​អ្នក​ថា ជីវិត​របស់​អ្នក គឺ​ខ្លួន​អ្នក​ទេ ជា​អ្នករៀបចំ ហើយ​បើ​ចង់​ជោគជ័យ អ្នក​ត្រូវ​យកឈ្នះ លើផ្លូវ​ចិត្ត​របស់​អ្នក​ជាមុនសិន។
As a Man Thinketh," ដោយ James Allen

២. Rich Dad Poor Dad ដោយ​អ្នកនិពន្ធ Robert T. Kiyosaki
យើង​ដឹងថា អ្នក​ប្រហែលជា​ធ្លាប់​លឺ និង​ធ្លាប់​អាន​សៀវភៅ​នេះ​រួចមកហើយ។ វា​បាន​បង្រៀន​យើង​ឲ្យ​ដឹងថា “ការបង្កើត និង​រកស៊ី​ខ្លួន ទើប​ធ្វើ​ឲ្យ​អ្នក​ក្លាយជា​អ្នកមាន។
Rich Dad Poor Dad," ដោយ Robert T. Kiyosaki

៣. Who Moved My Cheese? ដោយ​អ្នកនិពន្ធ Spencer Johnson
ខុសពី​សៀវភៅ​ដ៏​ទៃ Who Moved My Cheese? បាន​ពន្យល់​យ៉ាង​ក្បោះក្បាយ​អំពី ស្ថានភាព (និង​អ្វីដែល​អ្នក​ត្រូវធ្វើ) ដើម្បី​សម្រេច​វា​បាន ក្នុង​រយៈពេល​មួយ​ដ៏​ខ្លី និង​ច្បាស់លាស់។
Who Moved My Cheese?," ដោយ Spencer Johnson

៤. The Elements of Style ដោយ​អ្នកនិពន្ធ William Strunk Jr. និង E.B. White
សម័យ​បច្ចុប្បន្ន គេ​ទាក់ទង​គ្នា​តាមរយៈ​អ៊ីម៉េល សារ​ទូរស័ព្ទ និង​បណ្តាញ​សង្គម។ ដូច្នេះ ដើម្បី​ធ្វើ​ឲ្យ​ការសរសេរ​របស់​អ្នក មាន​ភាព​ទាក់ទាញ និង​ត្រឹមត្រូវ​ក្នុង​របរ​រកស៊ី នោះ​ដល់​ពេលដែល​អ្នក ត្រូវ​អាន​សៀវភៅ​នេះហើយ។
The Elements of Style," ដោយ William Strunk Jr. and E.B. White

៥. The One Minute Manager ដោយ​អ្នកនិពន្ធ Kenneth Blanchard និង Spencer Johnson
ចង់​ក្លាយជា “អ្នកដឹកនាំ​ល្អ” មែន​ទេ? អញ្ចឹង ... គ្មាន​សៀវភៅ​ណា ល្អ​ជាង​សៀវភៅ​មួយ​នេះ​ទេ។ ពេល​អាន​ចប់ អ្នក​មិន​ត្រឹមតែ​ក្លាយជា​ចៅហ្វាយ​ដ៏​ល្អ​ទេ អ្នក​ក៏​អាច​ក្លាយជា​មិត្ត​ល្អ និង​មេ​គ្រួសារ​ដ៏​អស្ចារ្យ​ផងដែរ។
The One Minute Manager," ដោយ Kenneth Blanchard and Spencer Johnson

៦. How to Lie With Statistics ដោយ​អ្នកនិពន្ធ Darrell Huff
អ្នក​ជោគជ័យ ទោះ​មិនចេះ​គ្រប់មុខ ក៏ត្រូវ​ដឹង​រឿងរ៉ាវ​ឲ្យ​បាន​ច្រើន​ដែរ ដូច្នេះ សៀវភៅ​ណែនាំ​អំពី​ស្ថិតិ ហិរញ្ញវត្ថុ តួលេខ ការ​គណនា ... មួយ​ក្បាល​នេះ នឹង​អាចជួយ​អ្នក មិន​ឲ្យ​ចាញ់បោក​កូនចៅ ឬ​ដៃគូ​រកស៊ី​ជាមួយ​ឡើយ។
How to Lie With Statistics," ដោយ Darrell Huff

៧. The Greatest Salesman in the World ដោយ​អ្នកនិពន្ធ Og Mandino
ចង់​ជោគជ័យ អ្នក​ត្រូវ​ចេះ​លក់​គំនិត លក់​ផលិតផល លក់​សេវាកម្ម។ បើ​លក់​មិន​ដាច់ កុំ​សង្ឃឹមថា​ជោគជ័យ​ឲ្យ​សោះ។ អញ្ចឹង រង់ចាំ​អី​ទៀត ទិញ​សៀវភៅ​នេះ​អាន​ទៅ។
The Greatest Salesman in the World ដោយ  Og Mandino

សៀវភៅ​ទាំងនេះ ប្រហែលជា​ពិបាក​រក​អាន តែបើ​លោកអ្នក​ចង់បាន លោកអ្នក​អាច​ទំនាក់ទំនង កាន់​គេហទំព័រ​យើងខ្ញុំ យើងខ្ញុំ​នឹង​ចែកជូន​ដោយ​ឥតគិតថ្លៃ តាមរយៈ​អ៊ីម៉េល

អត្ថបទ ៖ ឈឹម សៅ​ភា​រ៉ា
ផ្តល់​សិទ្ធិ​ដោយ www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com