កីឡាជាតិ
ជាតិ
អ្នក​យុទ្ធ​គុន​ចំរុះ​មកពី​ហា​វ៉ៃ LOWEN TYNANE ថា​នឹង​បង្ហាញ​ភាពខ្លាំង​នៅ​កោះ​ពេជ្រ​
04, Dec 2015 , 7:39 pm        
រូបភាព
ដោយ: ថ្មីៗ
​អ្នកលេង​យុទ្ធ​គុន​ចំរុះ​ក្បាច់​មកពី​រដ្ឋ​ហា​វ៉ៃ LOWEN TYNANE នឹង​បង្ហាញ​វត្តមាន​ជា​លើក​ទី​១​នៅ​កម្ពុជា​ក្នុង​ព្រឹត្តិការណ៍ Kingdom of Khmer (ONE) នៅ​ថ្ងៃទី​៥ ខែធ្នូ នៅ​មហោស្រប​កោះ​ពេជ្រ​។ ហើយ​កីឡាករ​ម្នាក់នេះ​សង្ឃឹមថា​រូបគេ​នឹង​បង្ហាញ​ភាព​អស្ចារ្យ និង​ភ្ញាក់ផ្អើល​ដល់​អ្នក​ទ​ស្សា​នា​តាមរយៈ​សមត្ថភាព​នៃ​ការប្រកួត​របស់គេ​។



​អ្នកលេង​យុទ្ធ​គុន​ចំរុះ​ក្បាច់ LOWEN TYNANE មកពី​រដ្ឋ​ហា​វ៉ៃ​សង្ឃឹមថា​រូបគេ​នឹងធ្វើ​បានល្អ​សម្រាប់​វត្តមាន​លើក​ទី​១​នៅ​កម្ពុជា ជាពិសេស​រូបគេ​សង្ឃឹមថានឹង​បង្ហាញ​ភាព​អស្ចារ្យ ក៏ដូចជា​ភាព​ភ្ញាក់ផ្អើល​ដល់​អ្នកទស្សនា​ទាំងអស់​តាមរយៈ​សមត្ថភាព​ប្រកួត​ដ៏​អស្ចារ្យ​របស់គេ​នា​រាត្រី​នោះ ទោះបី​ខណៈពេល​នេះ​លោក​មាន​អារម្មណ៍​អស់កម្លាំង​ក៏ដោយ​។​

​លោក LOWEN TYNANE បាន​បញ្ជាក់ថា​៖«​ពេលនេះ​ខ្ញុំ​មាន​អារម្មណ៍​ថា​អស់កម្លាំង​ដោយសារ​ធ្វើដំណើរ​វែងឆ្ងាយ ហើយ​កម្ពុ​ជាមាន​ពេលវេលា​ខុសគ្នា​ឆ្ងាយ​ពី​រដ្ឋ​ហា​វ៉ៃ ទោះបីជា​យ៉ាងនេះ​ក្តី​ខ្ញុំ​សង្ឃឹមថា​នឹងធ្វើ​បានល្អ និង​ធ្វើឱ្យមាន​ការភ្ញាក់ផ្អើល​ដ​ល់​អ្នកទស្សនា​ទាំងអស់​នៅថ្ងៃនោះ​»​។

​គួរ​បញ្ជាក់ថា​កីឡាករ LOWEN TYNANE មិនដែល​ស្គាល់​ពាក្យ​ថា​ចាញ់​សម្រាប់​ការប្រកួត​៧​ដង​កន្លងមកនេះ នឹងត្រូវ​ជួប​ប្រកួត​ជាមួយ​អ្នកលេង​យុទ្ធ​គុន​ចំរុះ​ក្បាច់​មកពី​ប្រទេស​រុស្ស៊ី  RASUL YAKHYAEV ជា​លក្ខណៈ​គូ​ឯក​ទម្ងន់​៧០,៣​គីឡូក្រាម ក្នុង​ព្រឹ​តិ្ត​ការណ៍ ONE: Kingdom of Khmer នៅ​ថ្ងៃទី​៥ ខែធ្នូ នៅ​មហោស្រប​កោះ​ពេជ្រ រាជធានី​ភ្នំពេញ​។ ជាមួយគ្នានេះដែរ​ក៏មាន​គូ​ជាតិ និង​អន្តរជាតិ​ចំនួន​៩​គូ ប្រកួត​អម​គូ​ឯក​ផងដែរ​៕


Tag:
 ONE FC
  ក្បាច់គុន​ចំរុះ
© រក្សាសិទ្ធិដោយ thmeythmey.com