ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
កីឡាជាតិ
ជាតិ
អត្តពលិក ១១ ប្រទេសចាប់ផ្តើមប្រជែងដណ្តើមជើងឯកអាស៊ីកីឡាប៉េតង់ថ្ងៃនេះ
17, Dec 2015 ,
10:20 am
រូបភាព
×
ដោយ:
អត្តពលិកពីបណ្តាប្រទេសចំនួន១១ក្នុងតំបន់ ចាប់ផ្តើមធ្វើការប្រជែងគ្នានៅថ្ងៃនេះ ក្នុងព្រឹត្តិការណ៍ដណ្តើមជើងឯកកម្មវិធីប្រកួតកីឡាប៉េតង់ជ្រើសរើសជើងឯកអាស៊ីលើកទី១៩ ឆ្នាំ២០១៦ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃការប្រកួតនេះចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែធ្នូ ដោយមានការចូលរួមជាអធិបតីរបស់លោក សុខ អាន រដ្ឋមន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា។
លោក អ៊ិន គឹមស្រ៊ុន អគ្គលេខាធិការសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា ប្រទេសដែលចូលរួមប្រកួតទាំងនោះរួមមាន វៀតណាម ឡាវ ថៃ ម៉ាឡេស៊ី ប្រ៊ុយណេ ឥណ្ឌូណេស៊ី សិង្ហបុរី ជប៉ុន តៃប៉ិ ឥណ្ឌា និងកម្ពុជាដែលជាម្ចាស់ផ្ទះ។ ប្រទេសទាំងនេះនឹងធ្វើការប្រកួតប្រជែងលើវិញ្ញាសា វាយជាក្រុមបុរស នារី សន្សំពិន្ទុ និងវាយយកពិន្ទុ។
លោក អ៊ិន គឹមស្រ៊ុន បានបញ្ជាក់ថា បច្ចុប្បន្នមានប្រទេសជាសមាជិកកីឡា ប៉េតង់ មានរហូត ដល់២១ប្រទេស ប៉ុន្តែប្រទេសខ្លះមានតែឈ្មោះ ប្រទេសដែលសកម្មមានតែ១៥ ប្រទេស ប៉ុណ្ណោះ តែមកដល់ពេលនេះមានប្រទេសចូលរួមប្រកួតតែ១១នោះទេ។ ប្រទេស ដែលមិនមកចូលរួមការប្រកួត ដោយសារប្រទេសទាំងនោះគិតថាខ្លួន មិនមានសមត្ថភាពគ្រប់គ្រាន់ក្នុងការប្រកួត និងដោយសារឆ្នាំនេះនៅតំបន់អាស៊ីមានព្រឹត្តិការណ៍ច្រើនជាហេតុធ្វើឱ្យពួកគេមិនមានលទ្ធភាពបញ្ជូនកីឡាករកីឡាការិនីដើម្បីចូលរួមប្រកួត។
គួរបញ្ជាក់ថា ការប្រកួតជើងឯកអាស៊ីលើកទី១៨ឆ្នាំ២០១៤ ដែលឡាវធ្វើជាម្ចាស់ផ្ទះមិនខុសពីកម្ពុជានោះទេ មានតែ១២ប្រទេសចូលរួមប្រកួតប៉ុណ្ណោះ។ កម្ពុជាទទួលបានមេដាយមាស៤គ្រឿង និងប្រាក់១គ្រឿង ដោយឈរក្នុងចំណាត់ថ្នាក់លេខ១ ក្នុងការទទួលបានមេដាយច្រើនជាងគេ៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
កីឡាប៉េតង់
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
សណ្ដែកកួរ ឡើងដល់៤ម៉ឺនរៀល ក្នុងមួយគីឡូក្រាម
5 ថ្ងៃ
«ប្រសប់»និង«ប្រសព្វ» មានសូរសព្ទដូចគ្នា តែន័យខុសគ្នា!
7 ថ្ងៃ
បុរាណវិទូប្រឹងគាស់កកាយអាថ៌កំបាំងព្រែកជីកស្រមោច ដែលបានជីកមុនរាជ្យព្រះបាទជ័យវរ្ម័នទី៧
1 សប្តាហ៍
តើពេលណាដែលគេសរសេរ«បរិបូរ, បរិបូណ៌ និង បរិបូរណ៍»នៅក្នុងសំណេរភាសាខ្មែរ?
21 ម៉ោង
«រឭក»,«រំឮក»,«រំលឹក» និង«រម្លឹក» ពាក្យណាត្រឹមត្រូវ?
2 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម