ពីនេះ ពីនោះ
តើ​អ្វី​ជា​អត្ថន័យ​នៃ​ពាក្យ​ថា «​កាម​រូបារម្មណ៍​»?
30, Dec 2015 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
​នៅក្នុង​សទ្ទានុក្រម​ភាសាវិទ្យា និង​អក្សរសិល្ប៍​ដែល​រៀបរៀងឡើង​ដោយ ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ​បាន​ឲ្យ​និយមន័យ​ពាក្យ​ថា​«​កាម​រូបារម្មណ៍​» ដូចខាងក្រោម​៖



​កាម​រូបារម្មណ៍ មានន័យថា​ជា រូបារម្មណ៍​ដែល​កើតឡើង​តាមរយៈ​ពាក្យពេចន៍ ឃ្លាប្រយោគ ឬ​សេចក្ដី​ក្នុង​កំណាព្យ ក្នុង​អត្ថបទ​ពាក្យរាយ ដែល​ធ្វើ​ឲ្យ​អ្នកអាន អ្នក​ស្ដាប់​មានការ​រំភើប ស្រើបស្រាល​ទៅដោយ​កាមរាគ​។ ឧទាហរណ៍ (...)​នាង​ធ្វើជា​ធ្លាក់ រសាយ​សូ​ភាក់ អំពី​អង្សា គ្រុឌ​យល់​សុដន់ ណែន​ក្ដន់​ឧរា ព្រួច​ចិត្ត​ចិន្តា​ស្រៀវ​ស្រើប​ប្រតិព័ទ្ធ​។​(...)


Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com