អន្តរជាតិ
ប្រទេស​អាស៊ាន​ណាមួយ ដែលមាន​ផ្ទៃដី​តូច​ជាងគេ​?
02, Jan 2016 , 8:39 pm        
រូបភាព
ដោយ: ថ្មីៗ
​ជាទូទៅ ប្រជាជន​គឺ​កត្តា​មួយ ដែល​មនុស្ស​ទូទៅ​លើក​កំណត់​ពី​ទំហំ​នៃ​ប្រទេសមួយ ពោលគឺ​ប្រជាជន​ច្រើន មានន័យថា​ប្រទេស​នោះ​មាន​ទឹកដី​ធំ​។ ហើយ​បើ​ប្រជាជន​តិច មានន័យថា ប្រទេស​នោះ​មាន​ទឹកដី​តូច​។ យ៉ាងណាមិញ វា​គ្រាន់តែ​ជា​ទស្សនៈ​មួយ​ក្នុង​វាយតម្លៃ ទៅលើ​ការកំណត់​ទឹកដី​របស់​ប្រជាជន​សាមញ្ញ​តែប៉ុណ្ណោះ​។



​តួយ៉ាង​ដូចជា​ប្រទេស​នូវ​អាស៊ាន​កត្តា​ប្រជាជន​មិនអាច​កំណត់​ពី​ទំហំ​ផ្ទៃក្រលា​ដី​នៃ​ប្រទេស​ទាំង​នោះទេ​។ ខាងក្រោម​នេះ​ជា​លំដាប់​ដែល​បង្ហាញ​ពី​ផ្ទៃដី​(​ដែនដី​+ ដែនទឹក​)​ប្រទេស​ដែលមាន​ទំហំ​តូច​ជាងគេ​នៅក្នុង​ចំណោម​បណ្តា​ប្រទេស​អាស៊ាន​ដោយយោង តាម CIA ដែលជា​ភ្នាក់ងារ​របស់​សហរដ្ឋ​អាមេរិក​៖ 
១. ប្រទេស សិង្ហ​បុរី មាន​ផ្ទៃដី​សរុប ៦៩៧​គីឡូ​ម៉ែត​ការ៉េ​
២. ប្រទេស ព្រុយ​ណេ​មាន​ផ្ទៃដី​សរុប ៥, ៧៦៥ គីឡូ​ម៉ែត​ការ៉េ​
៣. ប្រទេស​កម្ពុ​ជាមាន ផ្ទៃដី​សរុប ១៨១, ០៣៥ គីឡូ​ម៉ែត​ការ៉េ​
៤. ប្រទេស​ឡាវ​មាន ផ្ទៃដី​សរុប ២៣៦, ៨០០ គីឡូ​ម៉ែត​ការ៉េ​
៥.​ប្រទេស​ហ្វីលីពីន​មាន​ផ្ទៃដី​សរុប ៣០០, ០០០ គីឡូ​ម៉ែត​ការ៉េ​
៦. ប្រទេស​ម៉ាឡេស៊ី មាន ផ្ទៃដី​សរុប ៣២៩, ៨៤៧ គីឡូ​ម៉ែត​ការ៉េ​
៧. ប្រទេស​វៀតណាម មាន​ផ្ទៃដី​សរុប ៣៣១, ២១០ គីឡូ​ម៉ែត​ការ៉េ​
៨. ប្រទេស​ថៃ មាន​ផ្ទៃដី​សរុប ៥១៣, ១២០ គីឡូ​ម៉ែត​ការ៉េ​
៩. ប្រទេស​មី​យ៉ាន់​ម៉ា មាន​ផ្ទៃដី​សរុប ៦៧៦, ៥៧៨ គីឡូ​ម៉ែត​ការ៉េ​
១០.​ប្រទេស​ឥណ្ឌូនេស៊ី មាន​ផ្ទៃដី​សរុប ១, ៩០៤, ៥៦៩ គីឡូ​ម៉ែត​ការ៉េ

​គួរបញ្ជាក់​ផងដែរ​ថា ទោះបីជា​ប្រទេស​សិង្ហ​បុរី​មាន​ផ្ទៃដី​តូច​ជាងគេ​ក៏ដោយ តែ​ប្រទេស​នេះ​គឺជា​ប្រទេស​ដែលមាន​ស្តង់ដារ​រស់នៅ​របស់​ប្រជាជន​ខ្ពស់ និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ខ្ពស់​ជាងគេ​ក្នុងចំណោម​ប្រទេស​អាស៊ាន​ទាំង​ដប់​ដែលមាន​ផ្ទៃដី​ធំ​ជាង​ខ្លួន​៕


Tag:
 អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com