ពីនេះ ពីនោះ
តើ​ពាក្យ​«​វិចារណញាណ​»​និង​ពាក្យ​«​វិចារណញ្ញាណ​»​គួរ​សរសេរ​មួយណា​ទើប​ត្រឹមត្រូវ​?
09, Jan 2016 , 3:02 pm        
រូបភាព
ដោយ: ថ្មីៗ

​វចនានុក្រម​សម្ដេចព្រះសង្ឃរាជ ជួន ណាត ពុំ​ឃើញ​មាន​សរសេរ​ពាក្យ​ថា​«​វិចារណញាណ​»​នោះទេ គឺ​មានតែ​ពាក្យ​ថា «​វិចារណញ្ញាណ​»​។ ហេតុនេះ​ដើម្បី​ការពារ​ការខុសឆ្គង​ក្នុងការ​សរសេរ​សាធារណជន​ត្រូវតែ​សរសេរ​ពាក្យ​«​វិចារណញ្ញាណ​»​ទើប​ជាការ​ត្រឹមត្រូវ​។​



​ពាក្យ​«​វិចារណញ្ញាណ​» មាន​ថ្នាក់​ពាក្យ​ជា​(​ន​) មានន័យថា ញាណ ឬ​ប្រាជ្ញា​ជា​គ្រឿង​ត្រិះរិះ​រាវរក​ហេតុផល ឲ្យ​ឃើញច្បាស់​ឬ​ឲ្យ​ស្គាល់​ខុសត្រូវ​។ ឧទាហរណ៍ៈ បុគ្គល​ប្រកបដោយ​វិចារណញ្ញាណ​រមែង​ធ្វើការ​គ្រប់យ៉ាង ឲ្យ​សម្រេចបាន​ដោយ​ប្រពៃ​៕

[​ដកស្រង់​ពី​វចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត (Version 2.0)]

© រក្សាសិទ្ធិដោយ thmeythmey.com