ពីនេះ ពីនោះ
​បើ​គ្មាន​អ្នក​រុញ​គូថ ជីវិត​អ្នក​នឹងមិន​រីកចម្រើន​ឡើយ​
09, Jan 2016 , 3:40 pm        
រូបភាព
ដោយ: ថ្មីៗ
សំណួរ​រូបវិទ្យា ថ្នាក់​ទី ៧ ៖ តើ​ច្បាប់​ចលនា របស់​ញូ​តុ​ន និយាយ​ពីអ្វី​? ​ទេ មិនដឹង​ទេ​! (​ប៉ុន្តែ កុំ​ខ្វល់​ច្រើន​អី សាក​បើក​ឯកសារ​មើល​សិន​ទៅ ខ្ញុំ​ក៏​មិន​ចាំ​ដែរ​)​។ ញូ​តុ​ន បាន​និយាយថា ៖ “​គ្រប់​វត្ថុ​ទាំងអស់ មិនមាន​ចលនា​នោះទេ ដរាប​អ្នក​មិន​រុញ ប៉ះ ឬ​មាន​កម្លាំង​អ្វីមួយ មក​រុញច្រាន​វា​”​។​ ​ទោះបីជា​លោក​ញូ​តុ​ន កំពុង​និយាយប្រាប់​អ្នក អំពី​រូបវិទ្យា ប៉ុន្តែ បើ​អ្នក​គិត​បន្តិច អ្នក​ប្រហែលជា​គិត​ឃើញ​ផ្សេង អំពី​ការបង្រៀន ឬ​រៀបរាប់​អំពី​ជីវិត​រស់នៅ ប្រចាំថ្ងៃ​របស់​យើង​។​



​ចំពោះ​ខ្ញុំ​វិញ ខ្ញុំ​សូម​ចែករំលែក​បទពិសោធន៍​ផ្ទាល់ខ្លួន ដូចខាងក្រោម​នេះ ៖

​មនុស្ស​គ្រប់គ្នា នឹងធ្វើ​តាម​អ្វី ដែល​គេ​ធ្លាប់ធ្វើ ហើយ​មិន​ចង់​សាកល្បង នូវ​អ្វីដែល​ថ្មី​នោះទេ ហេតុអ្វី​? គឺ​ដោយសារតែ គ្មាន​កម្លាំង​ជំរុញ​ពី​ខាងក្រៅ​។ ខ្ញុំ​មិនដឹងថា តើ​អ្នក​យល់​យ៉ាងណា​នោះទេ ប៉ុន្តែ សម្រាប់​ខ្ញុំ​វិញ ខ្ញុំ​មិន​ចង់​ឲ្យ​ឆាកជីវិត​របស់ខ្ញុំ ដើរ​តាមផ្លូវ​ចាស់ៗ ដែល​ខ្ញុំ​ធ្លាប់​ដើរ​នោះទេ ពោលគឺ ខ្ញុំ​ត្រូវ​ដើរទៅ​មុខ ដើរ​ផ្លូវ​ផ្សេង​ដែល​គេ​ធ្លាប់​ដើរ ដើម្បី​ផ្លាស់ប្តូរ និង​កែប្រែ​ជីវិត ឲ្យ​បានល្អ​ប្រសើរ​ជាង​មុន​។ ដូច្នេះ ខ្ញុំ​ត្រូវតែ​ជម្នះ​វា​ឲ្យ​បាន​។​

​តើ​អ្វី​ទៅ ដែល​អាច​ជម្រុញ​ចិត្ត​ខ្ញុំ ឲ្យ​ធ្វើ​ដូច្នេះ​? គឺ “​អ្នក​រុញ​គូថ​”​។​

​ចាប់ពីពេលនេះ​ទៅ ជីវិត​ខ្ញុំ ពោរពេញ​ទៅដោយ កម្លាំង​រុញច្រាន​ពី​ខាងក្រៅ ដែល​ធ្វើ​ឲ្យ​ចំណង់តណ្ហា​របស់ខ្ញុំ ពុះកញ្ជ្រោល​ឡើង ពោលគឺ ខ្ញុំ​ចង់​ផ្លាស់ប្តូរ​កម្រិតជីវភាព​រស់នៅ​របស់ខ្ញុំ​។ ប្រាកដ​ណាស់ រាល់ថ្ងៃនេះ ការងារ​របស់ខ្ញុំ គឺ​ស្រួល​ណាស់ ទៅ​ធ្វើការ​រោងចក្រ ត្រឹមតែ​ពីរ​ម៉ោង បាន​ប្រាក់ខែ​បី​បួន​រយ ត្រឡប់មកវិញ ធ្វើ​ការងារ online តែ​ពីរ​បី​ម៉ោង បាន​ប្រាក់ខែ​បី​បួន​រយ​ទៀត​។ ហើយ​ខ្ញុំ​តែង​គិតថា គឺ​វា​ល្មម សម្រាប់​ខ្ញុំ​ចាយ​ហើយ (comfort zone) ហើយ​ខ្ញុំ​ក៏​មិន​ចង់​សង្វាត ធ្វើ​អ្វី​ផ្សេងទៀត​ដែរ​។​

​ប៉ុន្តែ គំនិត​របស់ខ្ញុំ បាន​ប្រែប្រួល​អស់ ក្រោយពី​បាន​ជួប​បងប្អូន និង​មិត្តភក្តិ​មួយចំនួន ដែល​ខាន​ឃើញ​មុខ​គ្នា អស់​រយៈពេល​ជាច្រើន​ឆ្នាំ​។ អ្វីដែល​ប្លែក​នោះ​គឺ កម្រិតជីវភាព​របស់​ពួកគេ ម្នាក់ៗ​កាន់ iPhone 6s ជិះឡាន​ទំនើបៗ មានផ្ទះ មាន​វីឡា​ផ្ទាល់ខ្លួន ... ពេលនោះ​ទើប​ខ្ញុំ​ភ្ញាក់ខ្លួន​ព្រើត ហើយ​ដឹងថា អ្វីៗ​ដែល​ខ្ញុំ​មាន​ពីមុន គឺ​មិន​គ្រប់គ្រាន់​នោះ ដូច្នេះ ខ្ញុំ​ត្រូវតែ​ខំ​រកប្រាក់​បន្ថែមទៀត ទើប​លែង​ខ្មាស់​គេ​៕

​ផ្តល់​សិទ្ធិ​ដោយ​៖ www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com